ព័ត៌មានជាតិ
សម្ដេចធិបតី ចាត់ទុកអគារវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុនជូនប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអគារបម្រើសេវាវះកាត់ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសម្ពោធនាព្រឹកថ្ងៃនេះ គឺជាកាដូឆ្នាំថ្មីរបស់រដ្ឋាភិបាលជប៉ុនជូនចំពោះប្រជាជនកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ការសម្ពោធថ្ងៃនេះ ក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមូយនៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាពលរដ្ឋ ដែលនៅជុំវិញនេះ នឹងប្រើប្រាស់សេវាវះកាត់»។
តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយបន្តកម្ពុជារហូតមក តួយ៉ាង សមិទ្ធផលនាថ្ងៃនេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងដោយសារការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចឹងយើងអាច ចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង»៕

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច