ព័ត៌មានជាតិ
នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញ បានបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ហើយ
នៅតាមច្រកចេញ-ចូល សាលារាជធានីភ្នំពេញ បានបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidហើយ ដោយចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈមកម្ល៉េះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។
ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាក់ស្តែកនៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ ថ្នាក់ដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covidគ្រប់គ្នា ជាមួយនិងការវាស់កម្ដៅ បាញ់ លាងដៃនិងអាកុលផងដែរ។
ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ ។ បច្ចេកវិទ្យាថ្មីនេះ ពិតជាមានសារៈសំខាន់ ព្រោះវាមានភាពងាយស្រួលក្នុងការតាមដាននិងស្វែងរកអ្នកដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានលឿន ជាងការប្រើប្រាស់មនុស្ស ដើម្បីស្វែងរក ហើយអាចយកមនុស្សដែលពាក់ព័ន្ធទៅធ្វើចត្តាឡីស័កក៏ដូចជាទៅព្យាបាលបានលឿននិងទាន់ពេលវេលា។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងកិច្ចប្រជុំជាបន្ទាន់មួយជាមួយនិងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ បានមានប្រសាសន៍បញ្ជាក់ហើយថា បច្ចេកវិទ្យាថ្មី QR Code ទប់ស្កាត់កូវីដ Stop Covid នេះពិតជាមានតម្លៃនិងផ្ដល់ភាពងាយស្រួល ក្នុងបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយសារថា បើអ្នកពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ បច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញទៅលើប្រព័ន្ធស្មាតហ្វូន ថាបុគ្គលនេះ ធម្មតាបុគ្គលនេះជាបុគ្គលមានហានិភ័យខ្ពស់និងបុគ្គលនេះជាបុគ្គលគួរឲ្យសង្ស័យ ដែលយើងអាចធ្វើចំណាត់ការបានលឿននិងមានប្រសិទ្ធភាព៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ នៅខ្មែរប្រើ QR Code ដាក់តាមភោជនីយដ្ឋាន កន្លែងចេញចូល អាចឆែកដឹងកន្លែងមានកូវីដ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់