Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវឲ្យ មីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សាជាបន្ទាន់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃសុក្រកន្លងទៅបានចេញសេចក្ដីថ្លែងការណ៍មួយអំពាវនាវឲ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងអនុវត្តការអត់ធ្មត់ជាអតិបរមានៅតាមតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ The Diplomat កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នេះបានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅទីក្រុង Myawaddy ក្នុងរដ្ឋ Kayin និងក្នុងរដ្ឋ Rakhine ដែលមនុស្សរាប់ពាន់នាក់កំពុងស្វែងរកកន្លែងជ្រកកោន បន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេរងការបំផ្លិចបំផ្លាញ ។

ទន្ទឹមនោះ ដើម្បីបញ្ចៀសផលវិបាកផ្នែកមនុស្សធម៌បន្ថែមទៀតពីការកើនឡើងនៃជម្លោះក្នុងទម្រង់ណាមួយ អាស៊ានអំពាវនាវឲ្យភាគីទាំងអស់បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងអនុវត្តការអត់ធ្មត់ជាអតិបរមា រក្សាគោលការណ៍មនុស្សធម៌អន្តរជាតិ ជាពិសេសចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកាត់បន្ថយភាពតានតឹង និងធានាការការពារសុវត្ថិភាពរបស់ជនស៊ីវិល ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការប្រទេសអាស៊ានក៏បានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះលើជនស៊ីវិល រួមទាំងការបង្កើតបរិយាកាសសុវត្ថិភាព និងអំណោយផល ដើម្បីធានាដល់ការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព ។

សេចក្តីថ្លែងការណ៍បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ក៏ដូចជាគំនិតផ្តួចផ្តើមមនុស្សធម៌ឆ្លងព្រំដែនដោយប្រទេសថៃ ស្របតាមកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុច ខណៈសេចក្ដីថ្លែងការណ៍នោះក៏បានគូសបញ្ជាក់ពីការសម្របសម្រួលជាមួយឡាវ ដែលជាប្រធានអាស៊ានឆ្នាំ ២០២៤ តាមរយៈបេសកជនពិសេសរបស់ខ្លួនប្រចាំប្រទេសមីយ៉ាន់ម៉ា ។

លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអំពាវនាវឲ្យមានការសម្របសម្រួលលើសកម្មភាពជំនួយមនុស្សធម៌ និងជំរុញកិច្ចសន្ទនាថ្នាក់ជាតិទ្រង់ទ្រាយធំ សំដៅសម្រេចបាននូវដំណោះស្រាយនយោបាយដ៏យូរអង្វែង និងទូលំទូលាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដោយប្រែក្លាយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអស់រយៈពេលមួយទសវត្សរ៍មួយនេះ ទៅជាការគ្រប់គ្រងដោយរបបយោធា ហើយថែមទាំងប្រើកម្លាំងបង្រ្កាបលើប្រជាជនស្លូតត្រង់ឲ្យស្លាប់បាត់បង់ជីវិតប្រមាណ ៣,២០០ នាក់ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែប​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៣៧ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

Sokha Hotels

ព័ត៌មានពេញនិយម