Connect with us

ជីវិតកម្សាន្ដ

៣៥ ឆ្នាំមុន Johnny Depp ជាបុរសសង្ហា មានស្រីៗចោមរោមលង់ស្រលាញ់ច្រើននាក់

បានផុស

នៅ

ពេញមួយជីវិតនៃអាជីពជាតារាសម្តែង និងតន្ត្រីករជនជាតិអាមេរិក John Depp បានឈ្នះរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ Golden Globe ហើយរូបលោកត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Academy ចំនួនបីដង និងពានរង្វាន់ BAFTA ចំនួនពីរជាប់ៗគ្នា។

ប្រឡូកក្នុងអាជីពមួយនេះតាំងពីវ័យកំលោះ តារាបរទេសរូបនេះបានសាងកេរ្តីឈ្មោះល្បីល្បាញតាមរយៈភាពយន្តរហូតមានគេទទួលស្គាល់លោកថា ជាតារាប្រុសមានរូបរាងសង្ហានិងឡូយឆាយទាក់ទាញចិត្តស្រីកាលពីសម័យកាលរបស់លោកយ៉ាងគគ្រឹកគគ្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ទំព័រអ្នកគាំទ្រដ៏ល្បីមួយបានចែករំលែករូបភាពរបស់លោក Johnny Depp កាលពីនៅក្មេងក្នុងឆ្នាំ ១៩៨៩។ គាត់គឺជាមនុស្សមានរូបសម្បត្តិស្រស់សង្ហា និងសិចស៊ីចាប់ពីដងខ្លួនឡើងមក។ជាពីសេសទៀតសោតនោះគឺសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់ ដែលបានធ្វើឲ្យបុរសសង្ហារូបនេះក្លាយជាកំពូលតារា រហូតមកដល់បច្ចុប្បន្ននេះ។

ទោះយ៉ាងណានេះក្ដី ជីវិតរបស់ John Depp ស្រាប់តែប្រែប្រួលមួយរំពេច ដោយសារតែបណ្ដឹងពីបរិហារកេរ្តិ៍ដ៏ល្បីខ្លាំងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៦ ដោយ Johnny ត្រូវបង់ប្រាក់ចំនួន ៧លានដុល្លារ ក្នុងការលែងលះរបស់ពួកគេ។ ជិត៦ខែនៃដំណើរការប្ដឹងលែងលះបានឈានដល់ទីបញ្ចប់ ចំណងប្ដីប្រពន្ធរវាង Johnny Depp និង Amber Heard ត្រូវបានបញ្ចប់ជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០១៧។ ប៉ុន្តែភាពល្បីល្បាញរបស់លោកបានប្រែក្លាយជាអសោចសឹងថាលែងមានអ្នកណាចាប់អារម្មណ៍លើតារាសម្ដែងរូបនេះទៀត។ ប៉ុន្តែបន្ទាប់ពីយកឈ្នះបណ្ដឹងបរិហារកេរ្តិ៍លើអតីតភរិយា Amber Heard តារាសម្តែងវ័យ ៦០ ឆ្នាំ Johnny Depp បានទាមទារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ ក្រោយក្លាយ​ជាមនុស្សអាក្រក់​អស់​រយៈ​ពេល​៦​ឆ្នាំ ក្នុង​ក្រសែភ្នែក​មហាជន​ទូទាំង​សកលលោក។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ Johnny Depp កំពុងតែមមាញឹកជាមួយនឹងគម្រោងថ្មីៗជាច្រើន ខណៈដែល Amber Heard រស់នៅតែម្នាក់ឯងជាមួយកូនស្រីរបស់នាងក្នុងប្រទេសអេស្ប៉ាញ​​ ក្រោយចាញ់ក្ដីអតីតស្វាមីរបស់នាងចាប់ពីពេលនោះមក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមការងារផលិតកម្ម បកស្រាយពីមូលហេតុដែល Kim Sae Ron ដកខ្លួនចេញពីការសម្តែងភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម