Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋ ៦១ គ្រួសារសុំសិទ្ធិកាន់កាប់លើដីតំបន់ ៣ ដែលខ្លួនអាស្រ័យផលជាង ១០ ឆ្នាំកន្លងមក​

បានផុស

នៅ

កន្លងទៅថ្មីៗនេះក្រុមជំនាញខេត្តបាត់ដំបងបានចុះវាស់វែងធ្វើការកាត់ឆ្វៀលដី​តំបន់៣ទៅ​ឲ្យប្រជាពលរដ្ឋដែលអាស្រ័យ​ផល​កន្លងមក តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានស្រុកមោងឬស្សីផងដែរ។

​ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ដែលបានអាស្រ័យ​ផលបង្កបង្កើន​ផលរយៈពេលរាប់ឆ្នាំមកហើយ បែរជាពុំត្រូវបានការ​កាត់ឆ្វៀលដីពីសំណាក់​មន្ត្រីជំនាញឡើយ ដែលពួកគាត់ទាំងអស់គឺរស់នៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារដែលប្រជាពលរដ្ឋទាំងអស់បានធ្វើសំណើរផ្ញើជូនទៅគណៈអភិបាលខេត្ត តាមរយៈរដ្ឋបាលខេត្ត កាល ពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺពួកគាត់បានលើកឡើងថា ដីស្រែនៅក្នុងតំបន់ ៣ ដែលពួកគាត់អាស្រ័យ​ផលជាង ១០ ឆ្នាំមកហើយនោះ គឺនៅចំណុច តានុបរាំង អូរពងកន្សោង បឹងយ៉ាប អូរតាចាន់ បឹងអាសាមសិប បឹងកណ្ដុរ បឹងសេក បឹងឃុនជិត និង អូររាំងអង្ក្រង ដែលចំណុចទាំងអស់ខាងលើនេះស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុក​មោងឬស្សី។

តំណាងរបស់ពួកគាត់មានទាំងស្នាមមេដៃរបស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារផងនោះ បានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយកាត់ឆ្វៀលដីតំបន់ ៣ ដែលពួកគាត់ធ្លាប់បានអាស្រ័យផលកន្លងមក ឱ្យពួកគាត់បានគ្រប់គ្រងដីទាំងនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនផង ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លុះនៅថ្ងៃទី ១៩ ខែមេសា ម្សិលមិញនេះ តាមការទាក់ទងពីសំណាក់ប្រជាពលរដ្ឋមកកាន់រដ្ឋបាលខេត្តដែលជាកន្លែងទទួលពាក្យរបស់ប្រជាពលរដ្ឋ គឺបានឲ្យដឹងថា ឯកសាររបស់ពួកគាត់ត្រូវបានបញ្ជូនទៅកាន់ទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបងហើយ ដើម្បីពិនិត្យទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រុមជំនាញ។

តាមរយៈទូរសព្ទកាលពីម្សិលមិញនេះ លោក សាន ទិត្យវីរៈ នាយកទីចាត់ការអន្តរវិស័យ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ឯកសាររបស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារ គឺលោកបានទទួលហើយ ដោយបច្ចុប្បន្នលោកកំពុងពិនិត្យទៅលើឯកសារទាំងនោះ មុននឹងបន្តនីតិវិធី។

ដោយឡែកប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសុំឱ្យបានកាន់កាប់ដីធ្លីស្របច្បាប់ស្របពេលដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យកាត់ឆ្វៀល ដីដែលពលរដ្ឋបានអាស្រ័យផលនាពេលកន្លងមក ព្រោះថ្មីៗនេះការកាត់ជ្វាលដីនៅតំបន់ខាងលើ គឺក្រុមជំនាញគេធ្វើឡើងតែប៉ុន្មានគ្រួសារប៉ុណ្ណោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៦ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៦ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម