Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីមហាសេដ្ឋី សិង្ហបុរី ជាប់ក្នុងឡាន ៨ ម៉ោងដើម្បីរួចជីវិតពីទឹកជំនន់នៅ ឌូបៃ

បានផុស

នៅ

Kim Lim ជាកូនស្រីរបស់មហាសេដ្ឋីលោក Peter Lim និងជាអ្នកសង្គមដ៏ល្បីនៅប្រទេសសិង្ហបុរី ត្រូវបានជាប់គាំងក្នុងរថយន្តរយៈពេលប្រាំបីម៉ោង ចំពេលទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានលេបត្របាក់ទីក្រុងឌូបៃ​ កាលពីថ្ងៃអង្គារ ទី១៦ ខែមេសានេះ បានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃមិនធ្លាប់មានក្នុងរយៈពេល ៧៥ ឆ្នាំ ។

​តាម​ការ​ចុះ​ផ្សាយ​របស់ AsiaOne​​ បានគូសបញ្ចាក់ថា អ្នកស្នងមរតកមហាសេដ្ឋីរូបនេះបានចែករំលែកនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃពុធ ដោយរៀបរាប់ពីការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន ប៉ុន្តែបែរជាត្រូវរារាំងដោយភាពចលាចលនៃផ្លូវទឹកជន់លិច និងស្ទះចរាចរណ៍ថា រូបនាងជិះឡានរយៈពេល ៨ម៉ោង ជាធម្មតាជិះ ២៥ នាទីប៉ុណ្ណោះ។ ជាពិសេសត្រូវរកផ្លូវចេញពីស្ថានការណ៍នេះឲ្យរហ័សបំផុត ក្នុងពេលដែលទឹកកាន់តែកើនឡើងចូលពេញឡាន។

Kim Lim ជាកូនស្រីរបស់មហាសេដ្ឋីលោក Peter Lim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហោះរបស់កូនស្រីមហាសេដ្ឋីលោក Peter Lim ក៏រួមបញ្ចូលរូបថតខ្លួននាង និងដៃគូដែលរួមដំណើរជាមួយជា YouTuber សិង្ហបុរី លោក Tan Jianhao និងប្រពន្ធរបស់គាត់ Debbie Soon នៅខាងក្នុងរថយន្ត និងទិដ្ឋភាពនៃផ្លូវដែលលិចទឹកស្ទើមិនគួរឲ្យជឿ។

ដោយឡែក នៅលើគណនី Instagram របស់ Tan Jianhao បានរៀបរាប់បន្ថែមថា ក្រុមនេះនៅទីបំផុតបានខកខានការហោះហើររបស់ពួកគេ។ ពួកគេត្រូវបានបង្ខំឲ្យអ្នកបើកបរធ្វើដំណើរទៅកាន់សណ្ឋាគារមួយ ខណៈដែល​ Kim Lim បានរៀបចំផែនការធ្វើដំណើររបស់ពួកគេឲ្យត្រូវបានកំណត់ឡើងវិញ។ ជាលទ្ធផល ក្រុមនេះបានអូសបន្លាយពេលដំណើរទស្សនកិច្ចរបស់ពួកគេនៅក្នុងទីក្រុងឌូបៃ ដោយពីរថ្ងៃបន្ថែមទៀត។

សម្រាប់ Kim Lim មានវ័យ៣៣ឆ្នាំ នាងគឺជាកូនស្រីសំណព្វរបស់សហគ្រិនលោក Peter Lim ដែលល្បីល្បាញដោយសារការបណ្តាក់ទុនរបស់គាត់នៅក្នុងផ្នែកថែទាំសុខភាព អចលនទ្រព្យ និងកីឡា។ គិតត្រឹមថ្ងៃទី ១៩ ខែមេសា ទស្សនាវដ្ដី Forbes បានវាយតម្លៃទ្រព្យសម្បត្តិរបស់លោក Peter Lim ដល់ទៅ ១.៨ ពាន់លានដុល្លារ ដោយដាក់គាត់ជាអ្នកមានបំផុតទី ២៣ ក្នុងបញ្ជីអ្នកមានបំផុតទាំង៥០ របស់ប្រទេសសិង្ហបុរី។

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ AFP ឯណោះក៏បានរាយការណ៍ដែរថា​ ទីក្រុងឌូបៃបានរងនូវជំនន់ទឹកភ្លៀងខ្ពស់បំផុតរបស់ខ្លួនក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ១៩៤៩ ហើយនាំមកនូវព្យុះដែលបានវាយប្រហារប្រទេសជិតខាង Oman កាលពីថ្ងៃអាទិត្យ និងបានវាយលុកប្រទេសអារ៉ាប់រួមកាលពីថ្ងៃអង្គារ។ ព្យុះ​ទាំង​នេះ​បាន​បណ្តាល​ឲ្យមនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​២០​នាក់​នៅ​អូម៉ង់ និង​ម្នាក់​នៅ​ UAE ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រកឃើញឫសគល់ដែលជំនន់ទឹកភ្លៀងនៅទីក្រុងអ្នកមាន ឌូបៃ ស្រកយឺតបែប​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម