ជីវិតកម្សាន្ដ
តារាកំប្លែងនាយ ឃ្លោក ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកយកឈ្មោះបង្កើតផេកក្លែងក្លាយ
បន្ទាប់ពីមានជនអនាមិកយកឈ្មោះទៅបង្កើតផេកក្លែងក្លាយក្នុងចេតនាមិនល្អតារាកំប្លែងជើងចាស់នាយ ឃ្លោក បានចេញមកព្រមានចាត់វិធានការតាមផ្លូវច្បាប់បើសិនជាបុគ្គលរូបនោះមិនព្រមប្តូរឈ្មោះ ឬលុបចោលជាបន្ទាន់។

តារាកំប្លែងនាយ ឃ្លោក បានបង្ហោះខ្លឹមសារថា សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ចំពោះផេក page នាយ ឃ្លោក គាំទ្រគុនខ្មែរនេះ មិនមែនជាផេករបស់ខ្ញុំបាទនោះទេ។ ផេក page ផ្លូវការរបស់ខ្ញុំបាទ គឺផេកឈ្មោះ (នាយឃ្លោក Neay Klok) ដែលមាសញ្ញាសម្គាល់ដែលទទួលស្គាល់ពី Facebook blue verifier។
នាយ ឃ្លោក បញ្ជាក់ទៀតថា ដូច្នេះសូមឲ្យអ្នកដែលបង្កើតផេកក្លែងក្លាយដែលមានឈ្មោះផេក នាយឃ្លោក គាំទ្រគុនខ្មែរនេះដូរឈ្មោះចេញជាបន្ទាន់បើមិនដូច្នេះទេ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។

ការប្រកាសរបស់នាយ ឃ្លោក ខាងលើនេះ ក្រោយពេលដែលសង្កេតឃើញមានជនឆ្លៀតឱកាសបានយកឈ្មោះរបស់លោកបង្កើតផេកក្លែងក្លាយដើម្បីទាញយកផលបនរយោជន៍ផ្ទាល់ខ្លួន។
សូមជម្រាបដែថា អំឡុងមួយរយ:ពេលចុងក្រោយនេះ គេសង្កេតឃើញមានតារាសិល្ប:ល្បីៗរបស់ខ្មែរមួយចំនួនមកហើយដែលបានរងគ្រោះជួបបញ្ហានេះដូចគ្នានឹងតារាកំប្លែងជើងចាស់នាយ ឃ្លោក ពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?