Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ហាណូយ ជួបបាតុភូតកម្រ “ធ្លាក់ទឹកកក”

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express, កាលពីរាត្រីថ្ងៃសៅរ៍ ទីក្រុងហាណូយ បានជួបព្យុះដ៏ខ្លាំងមួយ បោកបក់ផ្តួលរំលំដើមឈើ ហើយជាពិសេសមានទាំងធ្លាក់ទឹកកកទៀតផង ដែលនេះជាបាតុភូតដ៏កម្រ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះនេះវាយប្រហារនៅម៉ោង៧:៣០នាទីយប់ ដោយពាំនាំមកជាមួយខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ និងទម្លាក់ទឹកកកអស់រយៈពេលប្រហែល ១៥ទៅ២០នាទី ជាហេតុបង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

វាក៏បោកបំបាក់ដើមឈើដួលសង្កត់យានយន្ត និងផ្តាច់ចរន្តអគ្គិសនីផងដែរ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ។

(រូបថត៖ VN Express)

តាមការបញ្ជាក់ពីអ្នកក្រុងហាណូយ, ត្បិតព្យុះខ្លាំងបែបនេះ គឺជារឿងតែងកើតមានពិតមែន តែការធ្លាក់ទឹកកកគឺកម្រកើតឡើងណាស់ ហើយទឹកកកនោះទៀតសោតមានទំហំប៉ុនៗមេដៃ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកក្រុងហាណូយ បែរជាសប្បាយរីករាយទៅវិញ ដោយនាំគ្នាចេញក្រៅផ្ទះទៅរើសយកដុំទឹកកក ព្រោះតែនេះគឺជាបាតុភូតកម្រ។ 

(រូបថត៖ VN Express)

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រ បានប្រកាសថា ព្យុះនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបនៅភាគខាងត្បូង ប្រទេសចិន ហើយបើតាម​ការ​ព្យាករ, ភ្លៀង និង​ផ្គរ​រន្ទះ នឹងបន្តប៉ុន្មានថ្ងៃទៀត អាស្រ័យហេតុនេះ ប្រជាជន ត្រូវប្រុងប្រយ័ត្ន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហាណូយ ជួបគ្រោះរញ្ជួយដីកម្រិត ៤រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម