កីឡា
ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Flyweight ថាអាចជួបអ្នកណាក៏បានមិនបញ្ហា
Ilias “Tweety” Ennahachi ដែលជាម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight មានភាពជឿជាក់ថា គេមានសមត្ថភាពគ្រប់គ្រាន់អាចជួបគូប្រជែងខ្លាំងៗកម្រិតណាក៏បាននៅក្នុងទម្ងន់ Flyweight នៅថ្ងៃខាងមុខ។
Ennahachi បានថ្លែងយ៉ាងដូច្នេះ៖«ខ្ញុំដឹងថា មានកីឡាករជាច្រើនចង់វ៉ៃជាមួយខ្ញុំ ព្រោះខ្ញុំជាជើងឯកស្រាប់ទៅហើយ។ នេះជារឿងធម្មតាមួយ។ បើសិន Rodtang ចង់សាកល្បងនឹងខ្ញុំ ក៏ខ្ញុំចាំទទួលស្វាគមន៍។ ខ្ញុំត្រៀមរួចរាល់ដើម្បីជួបកីឡាកររូបណាក៏បានក្នុងករណីដែល ONE Championship ចាប់គូ ឬ ផ្ដល់ឱកាសដល់ខ្ញុំ»។
ការថ្លែងយ៉ាងដូច្នេះ មុនម្ចាស់ខ្សែក្រវាត់មកពីហូឡង់ឡើងការពារខ្សែក្រវាត់លើកទី២របស់ខ្លួនទល់នឹងកីឡាករកំពូលមកពីថៃ “The Kicking Machine” Superlek Kiatmoo9 នៅព្រឹត្តិការណ៍ ONE: FISTS OF FURY នាថ្ងៃសុក្រទី ២៦ ខែកុម្ភៈ ចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ Superlek ជាម្ចាស់ជើងឯក Lumpinee Stadium Muay Thai World Champion ពីរសម័យកាល និងទទួលជ័យជម្នះ៤លើកជាប់គ្នានៅកម្មវិធី ONE Super Series ក្នុងនោះក៏ឈ្នះម្ដងក្នុងការប្រកួតឃីកបុងសីង ទៀតផង។
“Tweety” បង្ហាញការតាំងចិត្តដូច្នេះ ៖«ខ្ញុំចង់បង្ហាញដល់មនុស្សរាល់គ្នាថាជាជើងឯកពិតប្រាកដ ព្រោះខ្ញុំអាចការពារ [ខ្សែក្រវាត់បាន] និងស្ថិតក្នុងលំដាប់កំពូល។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារខ្សែក្រវាត់ និងវ៉ៃដើម្បីរក្សាខ្សែក្រវាត់របស់ខ្ញុំ។ ខ្ញុំចង់បង្ហាញថា ខ្ញុំស្ថិតនៅលេខ១ក្នុងប្រទេសទម្ងន់នេះ»។ កីឡាកររហស្សនាម “Tweety” ចង់រក្សាខ្លួននៅទម្ងន់ flyweight និងមិនខ្វល់ថាជួបអ្នកណានោះទេ ទោះម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight កីឡាករ Rodtang “The Iron Man” Jitmuangnon ក៏ដោយ។ ក្រោយដណ្ដើមខ្សែក្រវាត់ ពី Petchdam “The Baby Shark” Petchyindee Academy កាលខែ សីហា ឆ្នាំ ២០១៩ កីឡាករកូនកាត់ហូឡង់-ម៉ារ៉ុក ឡើងការពារខ្សែក្រវាត់បានសម្រេចលើកដំបូងទល់នឹង “Metal Storm” Wang Wenfeng ក្នុងរយៈពេល ៣ ខែបន្ទាប់នៅសង្វៀន ONE: AGE OF DRAGONS និងជាជំនួបលើកទី៣ទល់នឹងកីឡាករចិនរូបនេះ។
គួរដឹងថា Ennahachi មានកំណត់ត្រាឈ្នះរហូតដល់ ៣៦ លើក និងចាញ់ ៣លើកប៉ុណ្ណោះក្នុងអាជីពគិតត្រឹមពេលនេះ។ គេជឿថា ភាពឆ្លាតវ៉ៃរបស់ខ្លួនជាផលចំណេញដ៏ធំ និងអាចរក្សាខ្សែក្រវាត់ទម្ងន់ Flyweight បានយូរអង្វែងទៅមុខទៀត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក