Connect with us

ព័ត៌មានជាតិ

សហគ្រាសគ្រប់គ្រងសំណល់រឹងប្រឡងជ្រើសរើសបេក្ខជន ៣១រូប ឱ្យចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម

បានផុស

នៅ

សហគ្រាសគ្រប់គ្រងសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានបើកសម័យប្រឡងជ្រើសរើសបុគ្គលិកបម្រើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ(ស.ស.ភ) ដោយមានបេក្ខជនចូលរួមប្រលងចំនួន១១៤រូប តែត្រូវជ្រើសយកតែចំនួន៣១រូបប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រឡងបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយលោកប៉ាកសុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាលសហគ្រាស(សសភ) ជាប្រធានមណ្ឌល, លោកគឹម សេត អគ្គនាយកសហគ្រាស(សសភ) ជាអនុប្រធានមណ្ឌលអញ្ជើញកាត់វិញ្ញាសារប្រឡង។

លោកស្រី គង់ រតនៈវត្តី អគ្គនាយិការរងសហគ្រាស(សសភ) បានឱ្យដឹងថា បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងមានចំនួន១១៤នាក់, ស្រីចំនួន៦៨នាក់ដែលយើងត្រូវប្រឡងជ្រើសរើសយកបេក្ខជន បេក្ខនារីឱ្យចូលបំរើការងារក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញចំនួន៣១នាក់។

លោកស្រីគង់ រតនៈវត្តី បញ្ជាក់ទៀតថា ការប្រឡងនេះធ្វើឡើងពេញមួយព្រឹកថ្ងៃទី២១ ខែមេសានេះដែលចែកចេញជា២វិញ្ញាសារ ទី១៖ចំណេះដឹងទូទៅ និងភាសារបរទេស, ទី២៖ចំណេះដឹងផ្នែកជំនាញ។ ក្នុងផ្នែកចំណេះដឹងជំនាញមានរយះពេល ៣ម៉ោង ក្នុងនោះមានផ្នែកលទ្ធកម្ម,សវនៈកម្ម,គណនេយ្យ ផ្នែករដ្ឋបាលបុគ្គលិក(IT)ផ្នែកលេខាធិការដ្ឋាន,ផ្នែកអាជីវកម្ម សេវាកម្ម។ ចំណែក ចំណេះដឹងទូទៅប្រឡងមានរយៈពេល៥០នាទី។ នេះជាការប្រឡងជ្រើសរើសបុគ្គលិកឲ្យចូលបំរើការងារជាលើកដំបូងក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញដែលពីមុនជារដ្ឋាករស្វយ័តគ្រប់គ្រងសំណល់រឹងរាជធានីភ្នំពេញ។ តាមរយៈការប្រឡងជ្រើសរើសបុគ្គលិកនេះ នឹងបានបំពេញបន្ថែមនូវបុគ្គលិកដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែក គ្រប់គ្រងសំរាម,សំណល់រឹងក្នុងរាជធានីភ្នំពេញឲ្យកាន់តែមានប្រសិទ្ធភាព  រក្សាបានការលើកកំពស់សោភណ្ឌភាព បរិស្ថានទីក្រុងឲ្យកាន់តែល្អប្រសើរដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា តាមរយៈកំណើនប្រជាពលរដ្ឋ និងជីវភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានការកើនឡើងបញ្ហាសំណល់រឹង(សំរាម)គឺជាបញ្ហាប្រឈមមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការជាច្រើនមានការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីការទុកដាក់សំរាមអោយមានរបៀបទាំងការវេចខ្ចប់ និងបញ្ចេញសំរាម ឲ្យបានទាន់ពេលវេលា។ ការផាកពិន័យពីការចោលសំរាមផ្តេសផ្តាសខុសទីតាំង កំណត់ជាដើម។ បច្ចុប្បន្ននេះបរិមាណសំរាមដែលដឹកចេញទៅក្រៅក្រុងមិនក្រោម៣៩០០តោនទេក្នុងមួយថ្ងៃ ជាបរិមាណមួយដ៏ច្រើនលើចំនួនប្រជាពលរដ្ឋ ជាង៣លាននាក់រស់នៅក្នុងរាជធានីភ្នំពេញ៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម