Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង ព្រីម លីហ្សា ទម្លាយរឿងសប្បាយចិត្តគ្រាសម្តែងបទចម្រៀងជាមួយ ឆាយ វីរៈយុទ្ធ

បានផុស

នៅ

តារា​សម្តែង​សិច​ស៊ី​អ្នកនាង ព្រីម លីហ្សា អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាជីព​សិល្បៈ​របស់​នាង​ហាក់​មាន​ភាព​ស្ងប់ស្ងាត់ បាត់​វត្តមាន​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​ចូល​ប្រឡូក​សិល្បៈ​សាង​កេរ្តិ៍ឈ្មោះ​ប៉ុន្មាន​ឆ្នាំ​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ការ​រសាត់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​របស់​ស្រី​ស្រស់ ព្រីម លីហ្សា មួយ​រយៈ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​យល់ថា ទំនង​នាង​ឈប់​ពី​វិស័យ​នេះ​ទៅ​ហើយ ខណៈ​កន្លង​មក​ធ្លាប់​ឮ​ថា តារា​ស្រី​រូប​នេះ បើក​ជំនួញ​ខ្លួនឯង និង​ជាប់​រវល់​យក​ពេល​មើល​ថែ​កូន​ជា​ទី​ស្រឡាញ់​ផង​នោះ។

ដោយឡែក​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​នោះ ស្រាប់តែ​តារា​ស្រី​កូន​មួយ​រូប​នេះ បាន​ចេញ​មក​រម្លឹក​រឿង​សប្បាយ​ចិត្ត​ស្រប​ពេល​បទ​ចម្រៀង​របស់​នាង​ធ្លាប់​សម្តែង​ជាមួយ​តារា​ចម្រៀង​លោក ឆាយ វីរៈ​យុទ្ធ មាន​ចំណងជើង​ថា «​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​» នៅតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​គាំទ្រ​ពី​សំណាក់​មហាជន​ច្រើន។

ព្រីម លីហ្សា បាន​រៀបរាប់​ថា “បទ​ចម្រៀង​មួយ​បទ​នេះ នៅតែ​មាន​អ្នក​ស្ដាប់​ហើយ​ស្ដាប់​ទៀត ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ហើយ​នឹង​អរគុណ​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​សម្រាប់​ការ​ស្រឡាញ់​បទ​ចម្រៀង​មួយ​នេះ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ហើយ​ក៏​មាន​បងប្អូន​ជាច្រើន​តែងតែ​ឆាត​មក​និយាយ​អំពី​”។

តារា​ស្រី ព្រីម លីហ្សា បាន​បញ្ជាក់​បន្ថែម​ថា ”បទ​ចម្រៀង​មួយ​នេះ ខម​មិន អំពី​បទ​ចម្រៀង​មួយ​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់”។

សូម​ជម្រាប​ថា តារា​សម្តែង​សិច​ស៊ី ព្រីម លីហ្សា ដែល​គ្រប់គ្នា​ស្គាល់​តាមរយៈ​បទ«ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​» កន្លងមក ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា តារា​ស្រី​រូប​នេះ តែង​បង្ហាញ​មុខ​ជាមួយ​រូប​សម្ផស្ស​ដ៏​សិច​ស៊ី បើ​ទោះបីជា​នាង​ត្រូវ​បាត់​មុខ​មួយ​រយៈ​ពី​សិល្បៈ​អស់​មួយសន្ទុះ​ក៏ដោយ​នោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម