ជីវិតកម្សាន្ដ
Kim Soo Hyun សារភាពថា មានបញ្ហាផ្លូវចិត្ត ២ ថ្ងៃ ក្រោយព្យាយាមអានសាររបស់អ្នកគាំទ្រ
កាលពីដើមសប្តាហ៍នេះ តួឯកប្រុសក្នុងរឿង ‘Queen of Tears’ បានចាប់ផ្តើមទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈសេវាកម្មផ្ញើសារជាលើកដំបូងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង។ បន្ទាប់ពីទទួលបានបច្ចេកវិទ្យាមួយកម្រិតទៀត Kim Soo Hyun បានសរសេរទៅកាន់អ្នកគាំទ្រថា “សូមថែរក្សាខ្ញុំឲ្យបានល្អចាប់ពីពេលនេះតទៅ សូមធ្វើការស្រាវជ្រាវ និងបង្កើតការងារនេះទាំងអស់គ្នា”។
ប្រហែលមួយថ្ងៃក្រោយមក អ្នកគាំទ្ររំភើបចិត្តពេលដឹងថា Kim Soo Hyun កំពុងអានសាររបស់ពួកគេ។ អ្នកគាំទ្រម្នាក់បាននិយាយថា “នេះជារឿងឆ្កួតដែលខ្ញុំបានផ្ញើ Kim Soo Hyun នៅម៉ោង ២ ទៀបភ្លឺ ហើយពេលដែលខ្លួនឯងកំពុងតែស្រវឹងថែមទៀតផង។ ម្នាក់ទៀតបានសរសេរថា “គាត់បានអានសាររបស់ខ្ញុំនៅម៉ោង ៦ ព្រឹក”។
ថ្វីបើយ៉ាងណាក៏ដោយ Kim Soo Hyun បានបង្ហាញខ្លួនលើវេទិកាដើម្បីសារភាពថា ខ្លួនមានអារម្មណ៍ថាពិបាកក្នុងខ្លួននៅពេលដែលអានសាររបស់អ្នកគាំទ្រ។ ជាពិសេសវាប្រៀបដូចជាសារមួយហាក់ដូចជាមនុស្សកំពុងតែសារភាពស្នេហា ចំពោះលោកយ៉ាងដូច្នោះដែរ។
លើសពីនេះទៀតដែរ តួឯកប្រុសក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” បាននិយាយបន្ថែមទៀតថា ក្រោយពេលលោកបានអានសាររបស់ហ្វេនរួចមកលោកប្រែជាមានបញ្ហាផ្លូវចិត្តដល់ទៅ២ថ្ងៃឯណោះ។ មិនមែនមូលហេតុដោយសារតែអ្នកគាំទ្រសរសេរសារឆ្លើយតបឡើយ ប៉ុន្តែនេះក៏ព្រោះតែជាលើកដំបូងដែលអានសារទាំងនោះ។
យ៉ាងណាមិញ សម្រាប់តារាកូរ៉េខាងត្បូងមិនថាតារា K pop ឬសម្ដែងភាពយន្តនោះទេពួកគេកម្រនឹងអានសាររបស់អ្នកគាំទ្រជាសាធារណៈណាស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាសអាភាស Shu Qi ប្រារព្ធខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំជាមួយស្វាមីយ៉ាងផ្អែមល្ហែម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា