Connect with us

ព័ត៌មានជាតិ

មុន​នេះបន្តិច​ សមត្ថកិច្ច រកឃើញ​អ្នក​ឆ្លង​កូវីដ​បាត់​ខ្លួន​ បញ្ជូន​ទៅ​ព្យាបាល

បានផុស

នៅ

ក្តៅៗ​មុន​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ដែល​បាន​បាត់​ខ្លួនមិន​អាច​ទាក់ទង​បាន ដោយ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាពចាក់អង្រែ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ មាន​ការ​បាត់​ខ្លួន​អ្នក​​ឆ្លង​កូវីដ ០១ នាក់ ​មិន​អាច​ទាក់ទង​បាន និង​ស្រ្តី​ម្នាក់​ទៀត ដែល​ប្រកែក​មិន​ព្រមទៅ​ព្យាបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​​លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​មុន​នេះ​បន្តិច​ថា សមត្ថកិច្ច​រកឃើញ​អ្នក​ឆ្លង​កូវីដ​ដែល​បាត់​ខ្លួន ហើយ​អ្នក​ជំងឺ​ម្នាក់​ដែល​មិនព្រម​ទៅព្យាបាល ក៏​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹកថ្ងៃទី​២៣ ខែកុម្ភៈនេះ មាន​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ ក្នុងនោះ​អ្នក​ពាក់ព័ន្ធព្រឹត្តិការណ៍ ២០​ កុម្ភៈ​មាន​ចំនួន ២៣ នាក់។

រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជន​នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំង​ជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង។

ករណីឆ្លង​ចូលសហគម​ ២០ កុម្ភៈ មានអ្នកឆ្លងសរុប ៩៩ នាក់ក្នុងរយៈពេល ៤ ថ្ងៃជាប់គ្នា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម