Connect with us

ជីវិតកម្សាន្ដ

តារាសម្តែង ស៊ឹម ស្រីនិច្ច ត្អូញត្អែររឿងជីវិតគូ

បានផុស

នៅ

តារា​សម្តែង ស៊ឹម ស្រីនិច្ច ខណៈ​អាជីព​សិល្បៈ​លេច​វត្តមាន​សម្តែង​ឡើង​វិញ ស្រាប់តែ​តារា​ស្រី​រូប​នេះ ចេញ​មក​ត្អូញត្អែរ​រម្លឹក​ពី​អតីតកាល នៃ​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន និង​រឿង​ជីវិត​គូ​ថា តើ​នាង​គួរ​មាន​ជីវិត​គូ ឬ​បែប​ណា?។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី​ស្អាត ស៊ឹម ស្រីនិច្ច បាន​ទម្លាយ​អារម្មណ៍​លាយឡំ​ការ​តស៊ូ​របស់​នាង​កំឡុង​ពេល ១០ ឆ្នាំ កន្លងទៅ ថា នាង​បាន​ខំ​ប្រឹងប្រែង​ធ្វើ​គ្រប់​បែបយ៉ាង ដើម្បី​ចង់​បាន​សេចក្ដី​សុខ ខណៈ​ពេលខ្លះ​ស្ទើរ​គ្មាន​ពេល​សម្រាក​ពី​ការងារ ព្រោះ​ចង់​សន្សំ​លុយ​ដោយ​ចេញ​ពី​ញើស​ឈាម​ផ្ទាល់ខ្លួន។

នាង​រៀបរាប់​ថា «ពេលនេះ​ម៉ោង​នេះ ខ្ញុំ​ក៏​បាន​ដឹង​យ៉ាង​ច្បាស់​បំផុត​ថា រយៈពេល​ធ្វើការ ១០ ឆ្នាំ មក​នេះ មាន​រយៈពេល ៧ ឆ្នាំ ដែល​ខ្ញុំ​មិន​ហ៊ាន​សូម្បីតែ​សម្រាក ពេល​យប់​ថត​រឿង​ខ្មោច ពេល​ថ្ងៃ​ថត​រឿង​ភាគ រត់​ទៅ​ឆ្លៀត event រត់​ទៅ​ថត​ផលិតផល រត់​ទៅ​ច្រៀង រត់​ទៅ​ធ្វើជា MC នោះ​ព្រោះ​ការ​ប្រឹង​សន្សំ​ទាំង​ញើស​ឈាម​ដោយ​បៀម​ក្នុង​ចិត្ត​មិន​ត្អូញ​មិន​ប្រាប់​អ្នកណា​ឡើយ ហើយ​ខ្ញុំ​ក៏​ទុក​ក្នុង​ចិត្ត​ម្នាក់​ឯង រង់ចាំ​មើល​ថា តើ​ខ្ញុំ​គួរ​មាន​ជីវិត​គូ ឬ​បែប​ណា?»។

តារា​សម្តែង ស៊ឹម ស្រី​និច្ច និយាយ​ទៀត​ថា តើ​នាង​ត្រូវ​សន្សំ​ទុក​ដាក់​ដោយ​របៀប​ណា ពេលវេលា ការ​ស្រឡាញ់។ ចុង​ក្រោយនេះ នាង​ក៏​ដឹង​ថា នាង​សក្ដិសម​នឹង​នៅ​ម្នាក់ឯង​ណាស់​ហើយ មិន​បាច់​ប្រឹង​សន្សំ​ពេក មិនបាច់​ប្រឹង គិត​អនាគត​ជាមួយ​អ្នកណា​ពេក មិនបាច់​គិត​ពី​កិត្តិយស​អារម្មណ៍​របស់​អ្នកណា​ពេក​ទេ។

កញ្ញា ស៊ឹម ស្រី​និច្ច ក៏​បន្ថែម​ថា «ខ្ញុំ​នឹង​នៅ​ជាមួយ​រាងកាយ​របស់ខ្ញុំ​ដោយ​មោទនភាព និង​សេរីភាព ក្តី​ស្រឡាញ់​យកចិត្តទុកដាក់​ជាមួយ​ខ្លួនឯង​ឲ្យ​បាន​យ៉ាង​ល្អ​បំផុត មូលហេតុ​ព្រោះ​ទី​១.​ខ្ញុំ​ស្មោះត្រង់​ណាស់​ ទី​២.ខ្ញុំ​ពូកែ​អត់ធ្មត់​ណាស់​ និង​ទី​៣.​ខ្ញុំ​រឹងមាំ​ណាស់»។

គេ​ចាំ​បាន​ថា តារា​សម្តែង​រូប​ស្រស់​កញ្ញា ស៊ឹម ស្រី​និច្ច កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០២១ នាង​បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​អំពី​ដំណឹង​លាឈប់​ពី​អាជីព​សិល្បៈ​ដែល​ខំ​សាង​កេរ្តិ៍ឈ្មោះ​ឡើង​អស់​ពេល​ច្រើន​ឆ្នាំ​កន្លងមក​នោះ ដោយ​កាលណោះ​គេ​សង្ស័យ​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់។ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​ថែមទៀត ថ្មីៗ នេះ ស្រី​និច្ច ស្រាប់តែ​លេច​វត្តមាន​សម្តែង​ក្នុង​រឿង​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​«​អប្សរា​មហា​អង្គរ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម