Connect with us

ព័ត៌មានជាតិ

វត្តព្រះពោធិសត្វ លើឧទ្យានជាតិ​គិរីរម្យមាន​ឆ្លាក់រូបចម្លាក់​បង្កប់ស្នាដៃសិល្បៈ ទទួលការ​សរសើរពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គាំ​ទ្រ​ការ​អភិវឌ្ឍ​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​លើ​ភ្នំទេវៈនៃ​វត្តព្រះពោធិសត្វ ក្នុង​ឧទ្យានជាតិ​ព្រះសុរាម្រឹតកុសុមៈគិរីរម្យ នៅ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​កំពង់​ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ាង សុផល្លែត ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៤ បាន​កោត​សរសើរ​ស្នាដៃ​សិល្បៈ​លើផ្ទាំងថ្ម ដែល​មាន​​រៀបរាប់​រឿង​ទេវក​ថា និង​ប្រវត្តិសាស្រ្ត​ដូនតា​របស់ខ្មែរលើ​ភ្នំទេវៈ ដែល​មានទីតាំងស្ថិតនៅវត្តព្រះពោធិសត្វ នៅ​ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់ស្ពឺ។

ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​គាំទ្រ​ឱ្យ​មន្ត្រី​ជំនាញ​សិក្សា​រៀបចំ​ ឱ្យក្លាយ​ជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ​មួយ និង​ក្លាយជារបៀងទេសចរណ៍លំហែបៃតង នៅ​ក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិ «គីរីរម្យ» ដើម្បី​ទាញទាញ​បន្ថែម​អ្នកទេសចរ​មកទស្សនា និងបង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានថែមទៀត ជា​ពិសេស​គិតគូរ​ដល់​បរិស្ថាននិងធនធានធម្មជាតិ​។

កន្លងមក​តំបន់ភ្នំទេវៈនៃវត្តព្រះពោធិសត្វ មា​នការ​ដាប់ឆ្លាក់ជារូបចម្លាក់បែបសិល្បៈ វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដ៏ល្អវិចិត្រជាប់​នឹងផ្ទាំងថ្ម ដែលជាទីសម្រាប់សក្ការបូជា និង​ទស្សនាកម្សាន្ត របស់ភ្ញៀវទេចរជាតិ និងអន្តរជាតិ។

រូបចម្លាក់លើថ្មធម្មជាតិ មានចម្រុះដែលជាការចម្លងទៅតាមរូប​​ចម្លាក់​នៅ​សម័យអង្គរ ហើយ​​ក្នុងនោះ​​ក៏មានមួយ​ផ្នែកជា​សម័យ​មុនអង្គរ និងសម័យកណ្ដាល។ បន្ថែមពីនោះ រូបចម្លាក់​បែបព្រហ្មញ្ញសាសនា មានព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ហើយចម្លាក់បែបព្រះពុទ្ធសាសនា ទាំង​និកាយ​មហាយាន និង​ហីនយាន ក៏​បានឆ្លាក់នៅលើផ្ទាំងថ្មនៅទីនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក៖ ចោរលួចស៊ុត១ម៉ឺនគ្រាប់ពីកសិដ្ឋានមួយ ចំពេល​តម្លៃស៊ុតហក់​ឡើង​

ព័ត៌មានជាតិ១៥ នាទីutes មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ១៦ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម