កីឡា
ស្វាយរៀងខាប់រកឃើញក្រុមខ្លាំងប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ
ការប្រកួតស្វាយរៀងខាប់ រដូវកាលទី៦ បានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយហើយដោយរកបានក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ។
ក្រោយឆ្លងកាត់ការប្រកួតទាំង២សប្ដាហ៍ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ស្វាយរៀងខាប់រដូវកាលទី៦ រកឃើញក្រុមទាំង៨ឡើងទៅវគ្គបន្ដ។ លទ្ធផលក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង U18 យកឈ្នះក្រុម ពូប្រុស លីងគួយ ៤-០, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង យកឈ្នះក្រុមកាំភ្លើងធំ ២-១, ក្រុមសៀងហៃរីហ្សត យកឈ្នះក្រុម យុវជនឃុំសម្បត្តិមានជ័យ (ប៉េណាល់ទី ៥-៤) ក្រោយស្មើគ្នា ១-១។
ក្រុមនគរបាលច្រកទ្វារព្រំដែនបាវិត ឈ្នះក្រុមដារ៉ូពិទូ សុខសាន្ត ២-១, ក្រុម UNITED SEZ យកឈ្នះក្រុមគោព្រៃភូមិស្វាយធំ ៤-១, ក្រុមសសយក ក្រុងបាវិត យកឈ្នះក្រុមភូមិហុីង ៣-១, ក្រុមស្វាយទាប FC យកឈ្នះក្រុម CRS SPORT ២-០ និងចុងក្រោយក្រុមយុវជនសាមគ្គី យកឈ្នះក្រុមរមាសក្រហម ៦-៣។
ការប្រកួតវគ្គ៨ក្រុមចុងក្រោយ
- ព្រះខ័នរាជស្វាយរៀង U18 vs ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- សៀងហៃរីហ្សត vs នគរបាលច្រកទ្វារព្រំដែនបាវិត
- UNITED SEZ vs សសយក ក្រុងបាវិត
- ស្វាយទាប FC vs យុវជនសាមគ្គី
អត្ថបទ៖ ផា រតនា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច