Connect with us

ជីវិតកម្សាន្ដ

មិនធម្មតា!​ លេចមុខ​តារា​ស្រី​ខ្មែរ​ម្នាក់ទៀត​ ជិះ​រថយន្ត​លំដាប់​សេដ្ឋី

បានផុស

នៅ

​មហាជន​ប្រាកដជា​បាន​ដឹង​ហើយ​ថា​ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ​គេហទំព័រ​កម្ពុជា​ថ្មី​ បាន​ធ្វើ​ការ​បង្ហាញ​នូវ​វត្តមាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ចំនួន​៣​រូប​ ដែល​ជិះ​រថយន្ត​ Rolls-Royce​ ដែល​មាន​តម្លៃ​កប់​ពពក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​ពេលនេះ ​យើង​សូម​នាំ​អារម្មណ៍​អ្នកគាំទ្រ​មក​បង្ហាញ​នូវ​វត្តមាន​តារា​ស្រី​ខ្មែរ​មួយ​ដួង​ទៀត​ ដែល​ទើប​លិច​មុខ​បញ្ចេញ​រថយន្ត​ស៊េរី​ទំនើប​លំដាប់​សេដ្ឋី ​ខណៈ​ដែល​តារា​ស្រី​រូប​នេះ ​ជា​បុគ្គល​ទី​៤​ស្ថិត​ ក្នុង​ចង្កោម​អ្នក​សិល្បៈ​ដែលមាន​លទ្ធភាព​ជិះ​រថយន្ត Rolls-Royce​។ តារា​ស្រី​លំដាប់​លេខ​រៀង​ទី​៤ ​ដែល​ជិះ​រថយន្ត ​Roll s-Royce​នោះ​គឺ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ពិធី​ការិនី​ឆ្នើម​សម្តី​ចាក់ទឹកមិនលិច​អ្នក​នា​ង ខៀវ សាន​សា​ណា ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​គ្រប់គ្នា​បន្ទាប់ពី​នាង​បានប​ង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Rolls-R oyce​ ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង​តាមរយៈ​ការ​បង្ហោះ​ក្នុង ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​។​

​កត់សម្គាល់​រថយន្តរ​បស់ ​ខៀវ សាន​សា​ណា មាន​បំពាក់​ស្លាក​លេខ​ពិសេស​ដោយ​ដាក់​ថា​«​កម្ពុជា K.S AN.01» ទៀត​ផង​ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​យល់ថា ​រថយន្ត​នេះ​អ្នកនាង​ទើបតែ​ទិញ​ថ្មីៗ​។​គេ​ចាំ​បាន​ថា ​អ្នកនាង​ ខៀវ សាន​សា​ណា​ និង​លោក​ Sera j Satton បាន​រៀបការ​ជាមួយគ្នា​កាលពី​អំឡុង​ ខែ​តុលា​ឆ្នាំ​២០១៦ នៅ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ភ្នំ​ពេញ​។​

​គួរ​រលឹក​ថា ​កន្លងមក​ទស្សនិកជន​ធ្លាប់​ដឹង​ហើយ​ថា​ សម្រាប់​តារា​សិល្បៈ​ប្រុស​-​ស្រី​ខ្មែរ​ចំនួន​៣​ដួង​ ដែល​បាន​ជិះ​រថយន្ត Rolls-Royce​ ដែល​មាន​តម្លៃ​កប់​ពពក​នោះ​រួមមាន​,​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា​, លោក ខេមរៈ សិរីមន្ត និង​គូស្នេហ៍​កញ្ញា​ទេព បូ​ព្រឹ ក្ស និង​G-Devith ជាដើម​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ស្ងាត់ៗ! លោកជំទាវ ស៊ន សៀវម៉ី រៀប​ចំ​ពិធីសែនព្រេន​ជាមួយគូដណ្តឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម