សុខភាព
តើទឹកដូង អាចជំនួសទឹកធម្មតាបានដែរទេ?
តើគេណែនាំឲ្យទទួលទានទឹកដូងជារៀងរាល់ថ្ងៃ ជំនួសទឹកធម្មតាដើម្បីស្ដារកម្រិតប៉ូតាស្យូម និងរក្សាភាពត្រជាក់ក្នុងកំដៅដែរឬទេ? ចម្លើយ៖ ទឹកដូងស្រស់ពីដូង គឺជាភេសជ្ជៈធម្មជាតិដែលមានសុវត្ថិភាព និងពេញនិយមសម្រាប់បំបាត់ការស្រេកទឹក។ វាមិនត្រឹមតែមានកាឡូរី និងខ្លាញ់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំបូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនដូចជាអាស៊ីត lauric ក្លរួ ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូម។ វាជួយដល់តុល្យភាពអេឡិចត្រូលីត ពង្រឹងសុខភាពស្បែក បង្កើនកម្រិតថាមពល និងជួយគ្រប់គ្រងសម្ពាធឈាម។
ដោយសារតែបរិមាណប៉ូតាស្យូមច្រើនរបស់វា ទឹកដូងគឺល្អសម្រាប់ផ្តល់ជាតិទឹក និងបំពេញបន្ថែមដល់រាងកាយ។ វាមានប្រយោជន៍ជាពិសេសក្នុងអំឡុងពេលរដូវក្តៅ ឬបន្ទាប់ពីសកម្មភាពរាងកាយយ៉ាងម៉ត់ចត់ ព្រោះវាផ្តល់ជាតិទឹកដល់រាងកាយយ៉ាងឆាប់រហ័ស ព្យាបាលជំងឺរាគរូស និងជួយបញ្ហាក្រពះពោះវៀន។ ប៉ុន្តែ សម្រាប់បញ្ហាក្រពះពោះវៀន ការផឹកទឹកដូងគួរតែមានរយៈពេលខ្លី និងក្រោមការណែនាំពីគ្រូពេទ្យ ដើម្បីការពារការហានិភ័យផ្សេងៗដែលយើងមិនដឹង។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញផ្នែកសុខភាពមិនត្រូវបានណែនាំឲ្យពិសាទឹកដូងជាការជំនួសទាំងស្រុងសម្រាប់ទឹកធម្មតានោះទេ។ ការប្រុងប្រយ័ត្ននេះកើតចេញពីកំហាប់ប៉ូតាស្យូមខ្ពស់នៅក្នុងទឹកដូង។ ការប្រើប្រាស់ច្រើនពេក អាចបណ្តាលឲ្យមានការថយចុះសំពាធឈាម អតុល្យភាពអេឡិចត្រូលីត និងអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម។ បុគ្គលដែលមានកម្រិតប៉ូតាស្យូមខ្ពស់ ឬទទួលរងពីជំងឺតម្រងនោម ត្រូវបានគេណែនាំឲ្យឈប់ទទួលទានភេសជ្ជៈនេះ។
លើសពីនេះ ទឹកដូងមានបរិមាណកាបូអ៊ីដ្រាតច្រើនសន្ធឹកសន្ធាប់ ដែលអាចធ្វើឲ្យបញ្ហារំលាយអាហារកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺពោះវៀនឆាប់ខឹង។ ជាពិសេសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ដែលតែងជួបប្រទះបញ្ហាគ្រប់គ្រងជាតិស្ករក្នុងឈាម ការទទួលទានទឹកដូងច្រើនគួរត្រូវបានចៀសវាង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកដូងមានប្រយោជន៍ច្រើន តែអ្នកជំងឺតម្រងនោម និងបេះដូងគួរប្រយ័ត្នបំផុត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់