កីឡា
Dave Leduc ប្រកាសពីការនាំប្រពន្ធកូនមករកស៊ីនៅកម្ពុជាជាកន្លែងដ៏សុវត្ថិភាព
កីឡាករប្រដាល់កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាននាំប្រពន្ធ និងកូនមករស់នៅប្រទេសកម្ពុជាដើម្បីបើកអាជីវកម្ម បន្ទាប់ពីមកប្រកួតជាមួយកីឡាករកម្ពុជា ព្រុំ សំណាង កាលពីចុងឆ្នាំ២០២៣។
Dave Leduc បានប្រកាសថា លោកគ្រោងចំណាយដើមទុនប្រមាណ១០ម៉ឺនដុល្លារអាមេរិកដើម្បីបើកអាជីវកម្មនៅប្រទេសកម្ពុជា។ ក្នុងនោះលោកគ្រោងបង្កើតក្រុមកីឡាអេឡិចត្រូនិកមួយឈ្មោះ Dave Army ដើម្បីចូលរួមប្រកួតពានរង្វាន់នានាក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ លោកបានជួលអគារកម្ពស់៤ជាន់មួយនៅទួលទំពូងដែលជាកន្លែងលោករៀបចំបើកក្រុមកីឡាអេឡិចត្រូនិក និងអាចមានអាជីវកម្មផ្សេងទៀត។
ពេលនេះ លោកបានប្រកាសជាសាធារណៈពីសុវត្ថិភាពក្នុងការប្រកបអាជីវកម្មនៅប្រទេសកម្ពុជា។ លោកបាននិយាយថា ៖«សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលិសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌»។
Dave Leduc បានសង្កត់ធ្ងន់ថា «ខ្ញុំបានរើទីលំនៅមកប្រទេសកម្ពុជាជាមួយកូនប្រុសអាយុ២ឆ្នាំ និងប្រពន្ធមានផ្ទៃពោះ ៨ខែ ហើយខ្ញុំគិតថា ប្រទេសមានសុវត្ថិភាពខ្លាំងណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេស»។
មួយរយៈពេលចុងក្រោយនេះ Dave Leduc មានសកម្មភាពច្រើននៅក្នុងប្រទេសកម្ពុជាដោយចេញមុខធ្វើកិច្ចការសប្បុរសធម៌។ លោកក៏បានចេញមុខជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ខណៈលោកកំពុងសម្រុករៀបចំទីកន្លែងបើកអាជីវកម្ម។
កាលពីចុងឆ្នាំ២០២៣កន្លងទៅ Dave Leduc បានប្រកួតស្មើជាមួយកីឡាករកម្ពុជា ព្រុំ សំណាង បន្ទាប់ពីតស៊ូគ្នា៣ទឹក។ លោកបានវាយឲ្យអាជ្ញាកណ្តាលរាប់កីឡាករកម្ពុជា៨ម្តង ប៉ុន្តែដោយលក្ខន្តិកៈទាល់តែមានអ្នកសន្លប់ទើបមានឈ្នះ និងចាញ់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា