ព័ត៌មានជាតិ
ជិះឡើងស្ពានមុនីវង្សចាស់ប្រយ័ត្នធ្លាក់ចូលទន្លេ អាជ្ញាធររុះរើបង្កាន់ស្ពានចាស់ចោលហើយ
ភ្នំពេញ៖ ខណៈក្រុមការងារកំពុងជួសជុលរុះរើបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បន្ទាប់ពីជួសជុលខឿនចិញ្ចើមស្ពានរួចមក អាជ្ញាធរខណ្ឌច្បារអំពៅសុំឲ្យអ្នកធ្វើដំណើបន្ថយល្បឿនការពារកុំឲ្យជួបគ្រោះថ្នាក់។
លោក គុយ គឹមហ៊ាង ប្រធានការិយាល័យ សាធារណៈការសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ក្រុមជាងជួសជុលស្ពានព្រះមុនីវង្សចាស់កំពុងរុះរើបង្កាន់ដៃស្ពានស្ពានចាស់ ដោយដាក់ជំនួសបង្កាន់ដៃស្ពានថ្មី ដោយចាប់ផ្តើមធ្វើការដាក់ចាប់ពីគល់ស្ពានត្រើយខាងកើតនៅប៉ែកខាងត្បូងនៃស្ពាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/មុនីវង្ស-kpt-1024x768.jpg)
លោកបន្តថា ពេលនេះចិញ្ចើមខឿនស្ពានបានជួសជុលរួចរាល់ និងកំពុងបន្តធ្វើបង្កាន់ដៃស្ពានបន្ថែមទៀត។ មូលហេតុដែលតម្រូវឲ្យជួសជុលប្តូបង្កាន់ដៃស្ពានថ្មីនេះ ព្រោះបង្កាន់ដៃស្ពានចាស់រងការខូចខាត ដោយសារតែមានរថយន្តបើកបុកបង្កឲ្យបាក់ និងខ្លះទៀតវៀចសឹងគ្រប់កន្លែង។
បើតាមការបញ្ជាក់រស់ប្រធានការិយាល័យសាធារណៈការសាលាខណ្ឌច្បារអំពៅ ស្ពានព្រះមុនីវង្សចាស់កសាងឡើងតាំងពីឆ្នាំ១៩៦២មកម្ល៉េះ។ អីចឹងទេដែកបង្កាន់ដៃស្ពាន ក៏ត្រូវតែច្រេសសុីខូចសឹងអស់ទៅហើយ។
គួរបញ្ជាក់ថានៅពេលដែលក្រុមជាងកំពុងជួសជុលដាក់បង្កាន់ដៃស្ពានថ្មីនេះ បង្កាន់ស្ពានចាស់ត្រូវបានរុះរើចេញអស់ដាជំនួសដោយរបាំងដែកដែលគ្រាន់តែកំណត់សំគាល់ពីការដ្ឋាន។ ប៉ុន្តែបើយានយន្តគ្រប់ប្រភេទបើករេចង្កូតទៅបុកគឺអាចធ្លាក់ទៅក្នុងទឹកព្រោះគ្មានបង្កាន់ដៃស្ពានទប់នោះទេ។ ដូច្នេះសុំមានការប្រុងប្រយត្ន័រហូតដល់ពេលដាក់បង្កាន់ដៃថ្មីរួចទាំងស្រុង៕
អត្ថបទ៖ នរា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង