ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២៣កុម្ភៈនេះ អាជ្ញាធរភ្នំពេញ បានបិទទីតាំង៤៤កន្លែង ដើម្បីការពារជំងឺកូវីដ-១៩
គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលជំងឺកូវីដ-១៩នេះ ដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នេះ។ លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធ ត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។


គួរបញ្ជាក់ដែរថា មកដល់ពេលនេះ មានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនិងក្រសួងសុខាភិបាល គ្រោងនឹងយកសំណាកជាមួយនិងការបិទទីតាំងទាំងនោះផងដែរ ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះ គឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះកិច្ចប្រជុំខាងលើនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀត ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ