ព័ត៌មានជាតិ
កម្ពុជា អំពាវនាវជាសកលឱ្យលុបបំបាត់នូវការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ
សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ ២០២៤ នេះ បានធ្វើការអំពាវនាវជាសកលឱ្យលុបបំបាត់នូវការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ ដោយបានលើកឡើងថា បញ្ហាបោសសម្អាតសំណល់ជាតិផ្ទុះនៅកម្ពុជាដែលធ្លាប់ឆ្លងកាត់ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ការអំពាវនាវនេះ ធ្វើឡើងនាឱកាសសម្តេចធិបតី អញ្ជើញថ្លែងបើកសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិឌ្ឍន៍ប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤។
នាឱកាសនេះ សម្តេចធិបតី បានលើកឡើងថា បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖«ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា» ។
ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីអំពីពិភពលោកមួយដែលគ្មានមីន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ។
ពាក់ព័ន្ធបញ្ហាមីននេះដែរ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមកម្មវិធី ESCAP ខាងលើ ក៏បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក”។
កិច្ចប្រជុំនេះ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា