Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ណែនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ បន្តតាមដានការប្រើប្រាស់ទឹកតាមតំបន់នីមួយៗ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ណែនាំ​បន្ថែម​ដល់ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បន្ត​តាមដាន​ស្ថានភាព នៃ​ការ​ប្រើប្រាស់​ទឹក តាម​តំបន់​នីមួយៗ ខណៈ​អាកាសធាតុ​មាន​ការ​ប្រែប្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រី​មាស​ទី ១ ឆ្នាំ ២០២៤ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៤ នេះ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង​ថា ប្រមាណ ៤ ខែ ចុង​ក្រោយនេះ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បាន​បំពេញ​តួនាទី​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ខ្លឹមសារ ដល់​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទទួល​ខុសត្រូវ និង​ភាព​ជា​ម្ចាស់​នៅ​មូលដ្ឋាន​លើ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ ក៏ដូចជា​កម្មវិធី​កែទម្រង់​នានា របស់​រាជរដ្ឋាភិបាល សំដៅ​ដល់​ការ​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​មូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ផង ក៏ដូចជា​សិក្សា​ពី​ស្ថានភាព ឬ បញ្ហា​ប្រឈម​នានា​ក្នុង​មូលដ្ឋាន​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ និង​ដើម្បី​បំពេញ​បន្ថែម​តម្រូវការ​នានា ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ចាំបាច់​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព​ផង។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា ក្នុង​ន័យ​នេះ ឯកឧត្ដម សូម​វាយតម្លៃ​ខ្ពស់ និង​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ដែល​បាន​សហការ​ការងារ និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ស្រប​តាម​ការ​ណែនាំ និង​ការ​ចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ថែម​ថា ទោះបីជា​យ៉ាង​នេះ​ក្តី ឯកឧត្ដម សូម​លើកទឹកចិត្ត និង​ណែនាំ​បន្ថែម​ដល់ ក្រុមការងារ​ទាំងអស់ សូម​បន្ត​ការងារ​ស្នូល​ដែល​ក្រុមការងារ​បាន​និង​កំពុង​ធ្វើ និង​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ជា​បន្តបន្ទាប់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើក​ឡើង​បន្ថែម​ទៀតថា «ស្ថិត​ក្នុង​ដំណាក់កាល​ដែល​អាកាសធាតុ​មាន​ការ​ប្រែប្រួល សូម​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បន្ត​តាមដាន​ស្ថានភាព នៃ​ការ​ប្រើប្រាស់​ទឹក តាម​តំបន់​នីមួយៗ និង​ការ​ជួយ​សម្របសម្រួល​ការងារ​នានា ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ការ​បន្ត​រៀបចំ​វេទិកា​សាធារណៈ​នានា ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ប្រសើរ ក៏ដូចជា​បង្កើន​ឱកាស​នានា​ដល់​យុវជន​តាម​បណ្ដា​មូលដ្ឋាន​បាន​ដឹង និង​បាន​ចូលរួម ដូចជា​ការ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ ឬ ការ​ចូលរួម​ប្រឡងប្រជែង​ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រីរាជការ​ស៊ីវិល​ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ និង បរិយាបន្ន​ជាដើម»។

ជាមួយ​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល នឹង​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​កាន់តែ​ខ្ជាប់ខ្ជួន ស្រប​តាម​ការ​ណែនាំ តម្រង់​ទិស​របស់​រាជរដ្ឋាភិបាល និង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​តាម​ស្ថានភាព​ជាក់ស្ដែង នៃ​មូលដ្ឋាន​នីមួយៗ។

គួរ​ជម្រាប​ថា កិច្ច​ប្រជុំ​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ក្រុមការងារ​ជន​បង្គោល​របស់​ក្រសួង​មុខងារ​សាធារណៈ​ទទួល​បន្ទុក​ការងារ​រាជរដ្ឋាភិបាល​រាជធានី ខេត្ត ក្រុម​ការងារ​ចល័ត នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាល​ក្រុង ស្រុក ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត ក្រុង ស្រុក សរុប​សមាសភាព​ចូលរួម​ប្រមាណ ១២០ នាក់។

គួរ​រំលឹក​ថា បើ​គិត​ពី​ថ្ងៃ​ប្រកាស​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ការ​ប្រកាស​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង-ស្រុក ទាំង ៩ នៃ​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៣ មក គឺ​មាន​រយៈពេល​ប្រមាណ ៤ ខែ​ហើយ ដែល​ក្នុង​ថ្ងៃនេះ អាច​ចាត់ទុកថា​ជា​កិច្ចប្រជុំ​ដំបូង​របស់ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម