Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី កំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកងទ័ពទ្វេភាគី

បានផុស

នៅ

កម្ពុជា-ឥណ្ឌូនេស៊ី តាមរយៈ ​នាយ​ឧត្តម​សេនីយ៍​ ភួង ស៊ីផាន រដ្ឋ​លេខា​ធិកា​រ​ក្រសួង​ការពា​រជាតិ​ និង​ ឧត្ដម​សេនីយ៍​ត្រី​ Djonny Indramawan,S.t M.Han ​នាយក​ផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​កង​ទ័ព​ឥណ្ឌូ​នេស៊ី​ បាន​ពិភាក្សាក្នុងការជំរុញការបណ្តាលធនធានមនុស្សផ្នែកកងទ័ពទ្វេភាគីឱ្យកាន់តែប្រសើរ ខណៈស្ថានការសន្តិសុខពិភពលោកមានប្រកួតប្រជែងខ្លាំង។

យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចពិភាក្សានេះ ប្រព្រឹត្តឡើងកាលពីថ្ងៃ ២២ ខែ​​មេសា​ ឆ្នាំ២០២៤ នៅ​ទី​ស្តី​ការ​ក្រសួងការពារជាតិ ស្របពេលដែលភាគីឥណ្ឌូនេស៊ី ធ្វើដំណើរមក​បំពេញ​ការ​ងារ​នៅ​កម្ពុជា​។
ក្នុង​ឱកាស​នោះ​ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បញ្ជាក់​ថា​ ទោះ​បី​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូនេស៊ី នៅ​ឆ្ងាយ​ពី​គ្នា​មែន​ តែ​ប្រទេស​ទាំង​ពីរ​ បាន​រឹត​ចំណង​ និង​មាន​ទំនាក់​ទំនង​មិត្ត​ភាព​ សាមគ្គី​ភាព​ និង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នា​ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ លោក​បន្ត​ថា​៖« រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​ សម្ដេច​​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ លើ​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំន​ង​ជា​មួយ​បណ្ដា​ប្រទេសនៅ​លើសកលលោក​ ក្នុង​តំបន់​ ពិសេស​អាស៊ាន​ ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​អាស៊ាន​ទាំង​មូល​ មាន​សន្តិភាព​​គ្មាន​​សង្គ្រាម គ្មាន​ការ​គំរាម​កំហែង​ណា​មួយ ​ដែល​នាំ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​មហន្តរាយ ​នៃ​សង្គ្រាម​វិនាស​កម្ម​ សា​ជា​ថ្មី​ដូច​ពី​អតីត​កាល​ នៃ​ប្រទេស​កម្ពុជា​បាន​ឡើយ»​។

រូបភាព៖ ក្រសួងការពារជាតិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​​ជំនួប​នេះ​ ភាគីកម្ពុជាកបាន​ស្នើ​តាម​រយៈ​លោក​ Djonny Indramawan ​បន្ត​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​សាកលវិទ្យាល័យការពារជាតិ​កម្ពុជា​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហកា​រ​ នៅ​លើ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ កង​ទ័ព​ទាំង​ពីរ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ផល​ប្រយោជន៍​រួម​គ្នា​ នៃ​កង​ទ័ព​ទាំង​ពីរ​ត​ទៅ​អនាគត​។

ជា​​ការ​​ឆ្លើយ​តប​ លោក ​ Djonny Indramawan,S.t M.Han  បា​ន​បញ្ជាក់​ថា​ មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេ​ស៊ី​ គឺ​ជា​មហាវិទ្យាល័យ​មួយ​ ដែល​បាន​និង​កំពុង​ទទួល​ការ​បណ្ដុះ​បណ្ដាល​សិក្ខា​កាម​នាយ​ទាហាន ​ទាំង​កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ និង​កង​ទ័ព​ជើង​អាកាស​ ក្នុង​នោះ​ក៏​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ផង​ដែរ​ កង​ទ័ព​បណ្ដា​ប្រទេស​ជា​មិត្ត។

ជាមួយគ្នានេះ ភាគីឥណ្ឌូនេស៊ី ​សង្ឃឹម​ថា​ថ្នាក់ដឹ​កនាំ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នឹង​បន្ត​ចាត់​បញ្ជូន​សិក្ខាកាម​នាយ​ទាហាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ទៅ​សិក្សា​នៅ​ក្នុង​មហា​វិទ្យាល័យ​នេះផងដែរ ខណៈ ​បច្ចុប្បន្ន​​មាន​សិក្ខា​កាម​ នៃកងយោធពលខេមរ​ភូមិន្ទ​ចំនួន​ពីរ​រូប​បាន​និង​កំពុង​សិក្សា​នៅ​ក្នុង​មហា​វិទ្យាល័យ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣២ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម