ព័ត៌មានជាតិ
ស្នងការខេត្តកោះកុង អះអាងថា គ្រាប់មិនទាន់ផ្ទុះ ១ គ្រាប់ ដែលពលរដ្ឋឃើញ មិនបង្កគ្រោះថ្នាក់ទេ
លោកស្នងការនគរបាលខេត្តកោះកុង អះអាងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះថា គ្រាប់មិនទាន់ផ្ទុះ ១ គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃើញនៅចិញ្ចើមផ្លូវមួយកន្លែង ក្នុងសង្កាត់ស្មាច់មានជ័យ មិនអាចបង្កគ្រោះថ្នាក់ទេ ដោយបានយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងខេមរភូមិន្ទ។

បើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង យុទ្ធភណ្ឌមិនទាន់ផ្ទុះ ១ គ្រាប់ ដែលប្រជាពលរដ្ឋឃើញនៅចិញ្ចើមផ្លូវលេខ ៩៩៩ ភូមិ ២ សង្កាត់ស្មាច់មានជ័យ ជាប្រភេទគ្រាប់ប្លោងក្នុងសម័យសង្គ្រាម ប៉ុន្តែមិនបានហួសសុពលភាពប្រើប្រាស់ទេ ហើយមានដុះច្រែះហ៊ុមព័ទ្ធ គ្មានក្បាល និងកន្ទុយគ្រាប់ឡើយ គឺមានតែដងខ្លួន។
លោកស្នងការនគរបាលខេត្តកោះកុង ពន្យល់ទៀតថា គ្រាប់ប្លោងនេះអាចថាអ្នកនេសាទណាម្នាក់អូសត្រី មឹក ក្នុងទឹកសមុទ្រ តែបែរជាបានជាប់មកជាមួយ និងយកវាឡើងលើគោក។ វាមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែបញ្ចៀសការភ័យខ្លាចព្រួយបារម្ភពីសុវត្ថិភាពដល់ពលរដ្ឋ ក៏ដូចជាអ្នកដំណើរ លោកបានចាត់ឲ្យកម្លាំងនគរបាលក្រុងខេមរភូមិន្ទ យកចេញទៅរក្សាទុកនៅអធិការជាបណ្ដោះអាសន្នសិន រង់ចាំអង្គការ Halotrust មកទទួលកម្ទេចចោលបន្ត។

គួរជម្រាបថា ប្រភេទគ្រាប់សម្រាប់បាញ់ប្លោង ១ គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចិញ្ចើមផ្លូវលេខ ៩៩៩ ជាច្រើនថ្ងៃមកហើយ តែមិនទាន់មានអាជ្ញាធរសមត្ថកិច្ចណាមកដកយកចេញទេ ពោលគឺគ្រាន់តែដាក់ខ្សែហ៊ុមព័ទ្ធជុំវិញវាប៉ុណ្ណោះ ទើបរាយការណ៍មកក្រុមអ្នកសារព័ត៌មានឲ្យជួយចុះផ្សាយ និងអន្តរាគមន៍៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍