កីឡា
ក្រុមជម្រើសជាតិ៥ធ្លាប់ឈ្នះពានរង្វាន់ AFC U-23 Asian Cup
ពានរង្វាន់ AFC U-23 Asian Cup ត្រូវបានដាក់ឈ្មោះជាផ្លូវការកាលពីឆ្នាំ២០២០ បន្ទាប់ពីពានរង្វាន់នេះបង្កើតឡើងដំបូងមានឈ្មោះ AFC U-22 Championship កាលពីឆ្នាំ២០១៣ ហើយត្រូវបានប្ដូរទៅជា AFC U-23 Championship នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ ពានរង្វាន់ AFC U-23 Asian Cup បង្កើតឡើងអស់រយៈពេលបង្កើតឡើងអស់រយៈពេល៩ឆ្នាំ ក្នុងនោះមានក្រុមជម្រើសជាតិ៥ផ្សេងគ្នាបានគ្រងជើងឯក។

១. ក្រុមជម្រើសជាតិអុីរ៉ាក់
ក្រុមអុីរ៉ាក់ជាក្រុមដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ដ ដែលឈ្នះពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ២០១៣ ហើយកាលនោះពាននេះត្រូវបានគេដាក់ឈ្មោះថា AFC U-22 Championship។ ក្រុមជម្រើសជាតិអុីរ៉ាក់ធ្វើបានយ៉ាងល្អក្រោយឈរលេខ១ ក្នុងពូល D បន្ទាប់ពីឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ។ វគ្គ៨ក្រុមអុីរ៉ាក់បានយកឈ្នះក្រុមជប៉ុន ១-០ ដើម្បីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ដយកឈ្នះក្រុមកូរ៉េខាងត្បូង ១-០។ វគ្គផ្ដាច់ព័ត្រ អុីរ៉ាក់បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល ១-០។

២. ក្រុមជម្រើសជាតិជប៉ុន
ក្រុមជម្រើសជាតិជប៉ុន ជាក្រុមទី២ បានឈ្នះពានរង្វាន់ AFC U-23 Asian Cup កាលពីឆ្នាំ២០១៦ នៅប្រទេសកាតាជាម្ចាស់ផ្ទះ។ ក្រុមជប៉ុនធ្វើបានយ៉ាងល្អក្រោយឈរលេខ១ ក្នុងពូល B បន្ទាប់ពីឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ។ ចូលដល់វគ្គ៨ ជប៉ុនបានយកឈ្នះក្រុមអុីរ៉ង់ ៣-០ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ដយកឈ្នះក្រុមអុីរ៉ាក់ ២-១។ នៅវគ្គវគ្គផ្ដាច់ព្រ័ត្រ ជប៉ុន បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះក្រុមកូរ៉េខាងត្បូង ៣-២។

៣. ក្រុមជម្រើសជាតិអ៊ូបេគីស្ថាន
ឆ្នាំ២០១៨ ប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ក្រុមអ៊ូបេគីស្ថាន បានក្លាយជាម្ចាស់ជើងឯក។ ចាប់ផ្ដើមការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល អ៊ូបេគីស្ថាន ធ្វើមិនសូវបានល្អទេ ក្រោយឈរនៅលេខ២ ក្នុងពូល A ដោយការប្រកួត៣លើក ឈ្នះ២និងចាញ់១។ វគ្គ៨ក្រុមចុងក្រោយក្រុមអ៊ូបេគីស្ថាន បានយកឈ្នះក្រុមជប៉ុន ៤-០ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ដយកឈ្នះក្រុមកូរ៉េខាងត្បូង ៤-១ ហើយនៅវគ្គផ្ដាច់ព្រ័ត្រក្រុមអ៊ូសបេគីស្ថាន បានយកក្រុមឈ្នះវៀតណាម ២-១។

៤. ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងជាក្រុមទី៤ ឈ្នះពានរង្វាន់យុវជនទ្វីបអាស៊ីក្រោមអាយុ២៣ឆ្នាំ។ AFC U-23 Championship ឆ្នាំ២០២០ ប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្រុមកូរ៉េខាងត្បូងបានធ្វើបានយ៉ាងល្អក្រោយឈរលេខ១ ក្នុងពូល C បន្ទាប់ពីឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ។ វគ្គ៨ក្រុមចុងក្រោយ កូរ៉េខាងត្បូងបានយកឈ្នះក្រុម ហ្ស៊កដានី ២-១ ដើម្បីឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្តឈ្នះអូស្រ្ដាលី ២-០។ នៅវគ្គផ្ដាច់ព្រ័ត្រក្រុមកូរ៉េខាងត្បូង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីឈ្នះក្រុមអារ៉ាប៊ីសាអ៊ូឌីត ១-០។

៥. ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត
ពានរង្វាន់យុវជនទ្វីបអាស៊ីលើកទី៥ ក្នុងឆ្នាំ២០២០ ប្រទេសអ៊ូបេគីស្ថានធ្វើជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាម្ចាស់ជើងឯកដែលមានឈ្មោះពានរង្វាន់ AFC U-23 Asian Cup។ ចាប់ផ្ដើមការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល អារ៉ាប៊ីសាអ៊ូឌីត ឈរនៅលេខ១ ក្នុងពូល A ក្រោយការប្រកួត៣លើក ឈ្នះ២និងចាញ់១។ វគ្គ៨ក្រុមចុងក្រោយអារ៉ាប៊ីសាអ៊ូឌីត បានយកឈ្នះក្រុមវៀតណាម ២-០ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានឈ្នះក្រុមអូស្រ្ដាលី ២-០។ វគ្គផ្ដាច់ព្រ័ត្រអា រ៉ាប៊ីសាអ៊ូឌីត យកឈ្នះអ៊ូបេគីស្ថាន ២-០៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ