ជីវិតកម្សាន្ដ
ផលករខ្មែរបញ្ជាក់ជំហរ គ្មានគោលការណ៍ដូរចំណងជើងរឿង “ប្រវត្តិស្នេហ៍នាងនាថ” តាមការស្នើសុំបរទេសណាទេ
ខណៈពេលដែលរឿង “ប្រវត្តិស្នេហ៍នាងនាថ” ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងទស្សនិកជនកាលពីថ្មីៗនេះមានការលើកឡើងថា ស្នាដៃរឿង” ប្រវត្តិស្នេហ៍នាងនាថ” គឺបានចម្លងស្នាដៃរបស់គេទៅវិញ។ ចំណុចនេះត្រូវបានលោក លៀក លីដា ធ្លាប់បានបញ្ជាក់ហើយថា គេថាយើង copy ជារឿងរបស់គេ។
ទោះបីជាយ៉ាងណាស្រាប់មុនលេចឭដំណឹងទៀតថា មានការស្នើសុំឲ្យដូរចំណងជើងរឿង “ប្រវត្តិស្នេហ៍នាងនាថ” នេះចេញប៉ុន្តែជាជំហរត្រូវបានផលិតករខ្មែរលោក លៀក លីដា បានចេញមកបញ្ជាក់ច្បាស់ថា លោកគ្មានគោលការណ៍ដូចចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេស ឬប្រទេសណាមួយនោះឡើយ។
លោក លៀក លីដា បានប្រកាសជំហររបស់ខ្លួនឲ្យដឹងនៅថ្ងៃទី២២ ខែមេសា នេះថា “ផលិតកម្មអិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេស ឬប្រទេសណាមួយឡើយ ព្រោះរឿងនេះជារឿងនិទានចំណាស់មួយដែលយើងបានស្ដាប់ បានដឹងតាំងពីដើមមកនៅក្នុងប្រទេសរបស់យើង“។ ការប្រកាសរបស់លោក លៀក លីដា ខាងនេះបានធ្វើឲ្យមហាជនបង្ហាញការគាំទ្រជាខ្លាំង។
គួររម្លឹកថា កន្លងមកលោក លៀក លីដា ក៏ធ្លាប់បានបញ្ជាក់ហើយថារឿងប្រវត្តិស្នេហ៍នាងនាថ គឺត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យ នៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្ប:វប្បធម៌របស់ខ្មែរយើង ជាពិសេសខ្លឹមសារនៃការអប់រំ និងតម្លៃនៃសន្តិភាព។ លោកថា «បើគេថាយើង copy ជារឿងរបស់គេយើងឈប់នាំគ្នាឈ្លោះ ឈប់នាំគ្នាខឹង»។
ផលិតករភាពយន្តខ្មែររូបនេះនិយាយទៀតថា «សូមយើងនាំគ្នាចង់ក្រងប្រមូល និងដាក់បង្ហាញទៅកាន់ពិភពលោកហើយចូលរួមចែករំលែកនៅអ្វីដែលយើងមាន នៅអ្វីដែលជារបស់យើង និងនៅអ្វីដែលយើងកំពុងតែធ្វើឲ្យគេបានដឹង»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព