Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅ៧ចំណុចដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន

បានផុស

នៅ

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញទិសដៅសំខាន់ៗចំនួន៧ចំណុច ដើម្បីធ្វើយ៉ាងណាបម្រើដល់សេចក្តីត្រូវការរបស់ពលរដ្ឋទាន់ពេលវេលា និងអភិវឌ្ឍន៍ខេត្តស្វាយរៀងឱ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញទិសដៅ៧ចំណុចនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង។ ទិសដៅទី១ គឺ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការការពារគ្រោះអគ្គិភ័យក្នងរដូវរាំងស្ងួតនេះ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទី២ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អនូវក្នុងមូលដ្ឋានរបស់ខ្លួន។ ៣ ត្រូវបន្តការសហការសមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀននៅតាមរដ្ឋបាលក្រុង  ស្រុក  និងមន្ទីរអង្គភាពនានាក្នុងខេត្ត។

ទិសដៅទី៤ អាជ្ញាធក្រុងស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៌ដីនៅទីតាំងនានានៅក្នុងមូលដ្ឋារបស់ខ្លួនដែលមានអាជីវកម្មធំៗ ត្រូវឱ្យមានច្បាប់អនុញ្ញាតមុននឹងជីក ឫដឹកជញ្ជូន ទន្ទឹមនោះត្រូវពិនិត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា ដីព្រៃដីបឹងជាដើមមកធ្វើជាកម្មសិទ្ធ។ ទី៥ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។ ទី៦ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងទី៧ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ជាមួយគ្នានេះ លោក ប៉េង ពោធិ៍សា ក៏បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការចូលរួមសហការជាមួយ ស.ស.យ.ក ក្រុង ស្រុក ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងនានាក្នុងមូលដ្ឋានក្រុង ស្រុកនីមួយៗនាឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ៕

ដោយ៖ ភក្តី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម