Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង វ៉ាន់ នីឡា ចែករំលែកបទពិសោធជីវិតគូ ក្រោយអាពាហ៍ពិពាហ៍

បានផុស

នៅ

មហាជន​ដឹង​ហើយ​ថា រហូត​មក​ទល់​ពេលនេះ តារា​កំប្លែង​វ័យក្មេង​អ្នកនាង វ៉ាន់ នីឡា បាន​ចាប់​ដៃ​គ្នា​សាង​សុភមង្គល​ជាមួយ​ស្វាមី​រូប​សង្ហា​លោក សក្ការៈ មាន​រយៈពេល​ប្រមាណ ២ ឆ្នាំ ហើយ ខណៈ​ចំណង​អាពាហ៍ពិពាហ៍​ពួកគេ​ក៏​ទទួល​បាន​ចំណងដៃ​កូន​ស្រី​យ៉ាង​ស្រស់​ស្អាត​ម្នាក់​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​កត់សម្គាល់​ឃើញ​ថា សម្រាប់​គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ កន្លងមក​តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម និង​សប្បាយ​រីករាយ​ជាមួយ​ការ​ចាយ​ជីវិត​យ៉ាង​ស្រណុក​ស្រួល​ក្រោយ​សាង​សុភមង្គល​គ្រួសារ​របស់​ពួកគេ។ ថ្វីត្បិត​បែបនេះ​ពិតមែន ថ្មីៗ​នេះ ស្រាប់តែ​តារា​កំប្លែង វ៉ាន់ នីឡា បាន​ចេញ​មក​ទម្លាយ​រឿងរ៉ាវ​ជាច្រើន​សម្រាប់​ជីវិត​ដែល​នាង​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធ។

វ៉ាន់ នីឡា បាន​បង្ហើប​ឲ្យ​ដឹង​ថា «ជីវិត​គូ គឺ​មិន​អាច​សប្បាយ​រហូត អត់​អាច​ដូច​គ្រា​ដើម​ដែល​យើង​ស្រឡាញ់​គ្នា អត់​អាច​សើច​សប្បាយ​រហូត អត់​អាច​ល្អ ឬ ក៏​ស្និទ្ធស្នាល​រហូត​ដូច​ចិត្ត​យើង​ទាំងអស់​ទេ វា​មាន​ពេលខ្លះ​យើង​ក៏​ធុញ​នឹង relationship មួយ​ហ្នឹង មាន​អារម្មណ៍​ថា ធុញ​គ្នា អស់​ទំនុក​ចិត្ត លែង​ស្រឡាញ់​គ្នា​ដូច​មុន មាន​អារម្មណ៍​ថា ដៃគូ​យើង​មើល​មិន​ឃើញ​ទង្វើ​ល្អ​របស់​យើង​…..»។

នាង​និយាយ​ទៀត​ថា «ពេលខ្លះ​ដៃគូ​យើង​ក៏​មាន​អារម្មណ៍​ដូច​យើង​អ៊ីចឹង​ដែរ អ៊ីចឹង​យើង​ក៏​អស់​ការ​ស្រឡាញ់​ពី​គ្នា ប៉ុន្តែ​យើង​មិន​អាច​ចោល​គ្នា​បាន ដោយសារ​យើង​បាន​តាំងចិត្ត​ថា យើង​នឹង​ដឹក​ដៃ​គ្នា​ទៅ​រក​ភាព​ជោគជ័យ​ដែល​យើង​បាន​ព្រមព្រៀងគ្នា។ មិនមែន​ដោយសារ​គេ​មិន​ធ្វើតាម​ចិត្ត​យើង​មិន​បាន យើង​ចង់​បែក​ពី​គេ​បាន​តាម​ចិត្ត​នោះ​ទេ បើ​យើង​ទម្លាប់​ធ្វើ​បែប​ហ្នឹង យើង​ជួប​រឿង​បែក គឺ​ដដែលៗ យើង​បែក​ពី​ម្នាក់​ហ្នឹង ទៅ​យក​អ្នកថ្មី ក៏​វា​ដូច​តែ​គ្នា ជីវិត​គូ គឺ​វា​អ៊ីចឹង»។

វ៉ាន់ នីឡា បន្ត​ថា «គូ​ខ្លះ​មិន​យល់​ពី​គ្នា​រហូតដល់​មាន​អ្នក​ផ្សេង អ៊ីចឹង​អ្វី​ដែល​ធ្វើ​ឲ្យ relationship នេះ​រឹងមាំ យើង​ត្រូវ​ចេះ​អន់​ខ្លះ កុំ​ខ្លាំង​គ្រប់​រឿង កុំ​ចង់​ឈ្នះ​គ្រប់​រឿង យើង​ត្រូវ​យល់ថា មនុស្ស​យើង​មិន​អាច​ប្ដូរ​ចរិត​បាន​ទាំងអស់ ដើម្បី​យើង​ទេ រឿង​ខ្លះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ រឿង​ខ្លះ​ជា​ចរិត​របស់​គេ បើ​គេ​ធ្វើ​ឲ្យ​យើង​មិន​បាន យើង​ទម្លាក់​រឿង​ហ្នឹង​ចោល​មួយ ហើយ​ត្រូវ​ទទួល​យក​ការពិត គេ​ធ្វើ​តាម​យើង​បាន​គ្រប់​រឿង អត់​បាន​តែ​មួយ​រឿង​ក៏​មិន​ជា​បញ្ហា​ដែរ វា​មាន​រឿង​មិន​សមបំណង និង​រឿង​សមបំណង»។

មក​ដល់​ត្រង់​ចំណុច​នេះ អ្នកនាង វ៉ាន់ នីឡា បាន​ពញ្ញាក់​អារម្មណ៍​ទៀត​ថា «បើ​យើង​ខឹង​គ្នា ក៏​រំលឹក​រឿង​ណា​ដែល​ល្អៗ ជាមួយគ្នា ធ្វើ​បែបនេះ​ជារឿយៗ គឺ​យើង​នឹង​ទទួល​បាន​ក្ដី​សុខ​រៀងខ្លួន​ហើយ បើ​អន់ចិត្ត​ជាមួយគ្នា យើង​ត្រូវ​និយាយ​គ្នា យើង​មិន​ចូលចិត្ត​អ្វី គេ​មិន​ចូលចិត្ត​អ្វី ត្រូវ​និយាយ​ឲ្យ​យល់​គ្នា​(ជីវិត​គូ គឺ​វា​បែប​ហ្នឹង រឹង​មាំ អត់ធ្មត់ យល់យោគ ស្មោះត្រង់​)»។

គួរ​រម្លឹក​ថា តារា​កំប្លែង​វ័យក្មេង​កូនស្រី​បណ្ដូល​ចិត្ត លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិចទ័រ គឺ អ្នកនាង វ៉ាន់ នីឡា កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា ឆ្នាំ ២០២២ កន្លងទៅ ក៏​បាន​សម្រេច​ក្តី​សុបិន​ដោយ​បាន​ចូល​រោងការ​ជា​ផ្លូវការ​ជាមួយ​ស្វាមី​វ័យ​ប្រហែល​គ្នា គឺ លោក សក្ការៈ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៤ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម