Connect with us

ព័ត៌មានជាតិ

កំណត់បានទីតាំងសាងសង់​​​ស្ពាន​ឆ្លង​​កាត់ទន្លេ​វ៉ៃគោ​​លើ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ​-បាវិត

បានផុស

នៅ

ក្នុង​គម្រោង​​​​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត ក្រុមហ៊ុន​បានសិក្សានឹង​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេវ៉ៃគោនៅ​ក្នុងក្រុង​ស្វាយរៀង ខណៈ​​ក្រុមហ៊ុន​បានកំណត់ទីតាំងរួចហើយ​ ​​នឹង​អាចឈាន​ទៅ​​បើក​ការដ្ឋាន​​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង​ ពោធិ៍សា​ អភិបាល​​ខេត្តស្វាយរៀង​ ចុះ​ពិនិត្យ​ទីតាំង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេវ៉ៃគោ​ផ្នែកខាង​ជើង ស្ថិត​នៅ​ភូមិ​ព្រះ​ទន្លេ​ សង្កាត់​សង្ឃ័​រ​ ក្រុង​ស្វាយរៀង​ លើគម្រោង​ផ្លូវល្បឿនលឿនភ្នំពេញបាវិត

ប្រាប់​កម្ពុជាថ្មី​តាម​តេឡេក្រាម លោក ម៉ែន អេង អភិបាល​រង​ខេត្ត​ស្វាយរៀង​បាន​គូស​បញ្ជាក់​ថា ដំណើរការ​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេវ៉ៃគោក្នុង​គម្រោង​ផ្លូវល្បឿនលឿន​ក្នុង​​ភូមិសាស្រ្ត​ក្រុង​ស្វាយរៀង ក្រុមហ៊ុនបានកំណត់ទីតាំងរួចហើយ នឹងបើកការដ្ឋានសាងសង់ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។

​យ៉ាងណា​លោក​មិន​អាច​បញ្ជាក់​​ប្រវែងស្ពានដែលត្រូវ​សាងសង់ឆ្លង​កាត់​ទន្លេ​វ៉ៃគោ និង​កាលបរិច្ឆេទ​ចាប់ផ្តើម​សាងសង់ គ្រាន់តែ​បង្ហើប​​ថានឹង​ឆាប់ៗខាង​មុខ​នេះ។

បើតាមលោក ម៉ែន អេង គម្រោង​ផ្លូវ​ល្បឿនលឿនភ្នំពេញ​បាវិត​ត្រូវ​សាងសង់​​ ឆ្លងកាត់ភូមិសាស្រ្ត​ខេត្ត​ស្វាយរៀងមាន​​​ប្រវែងជាង ៦០ គីឡូម៉ែត្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដម្លើងការដ្ឋាននៅតាមទីតាំងទទួលខុសត្រូវ។ បន្ថែមពីនេះ ​ក្រុមហ៊ុន​ក៏​កំពុងដំណើរការបោះតម្រុយព្រំផ្លូវ​​ដែល​ត្រូវ​ស្ថាបនា​ផង​​ដែរ។

ទាក់ទង​ដំណើរការ​ស្ថាបនា​​​ផ្លូវល្បឿនលឿនភ្នំពេញ​បាវិត​ មន្រ្តីក្រសួងសាធាណការ​​និងដឹកជញ្ជូនកាលពេលថ្មីៗ​នេះក៏​បានបង្ហាញ​ពី​វឌ្ឍនភាព​គម្រោង​ដែល​ចាយទុន​វិនិយោគ​ខ្ទង់​ពាន់លានដុល្លារនេះ។

លោក ផន រីម ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានប្រាប់​កម្ពុជាថ្មី​ថា បច្ចុប្បន្ន​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​សម្រេចបាន​លទ្ធផលមួយ​ចំនួន។

លោក​បន្ត​ថា ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ ត្រូវ​ចំណាយទឹកប្រាក់ប្រមាណ ១ ៣៦៧ លានដុល្លារអាមេរិក ដែលអនុវត្ត​ការ​សាងសង់​​ដោយក្រុមហ៊ុន Cambodia PPBVT Expressway Co.,Ltd ដែល​ទីតាំងនៃខ្សែផ្លូវគឺចាប់ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ឆ្លងកាត់ខេត្តព្រៃវែង និងទៅដល់ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា រៀតណាម។

ក្នុង​គម្រោងចាយកញ្ចប់​ថវិកាជាង ១ ពាន់​លាន​ដុល្លារនេះ ​រាជរដ្ឋាភិបាលទទួលបន្ទុក​ចំណាយ​ការ​សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី ៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម ដើម្បី​តភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែក​កំពុង​សម្រេចលទ្ធផល​ការងារ​បាន​ជាជំហានៗ។

បើតាមលោក ផន រីម តាម​រយៈ​គម្រោង​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ​បាវិត នឹងជួយ​ជំរុញឱ្យមានកំណើនការ​វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និង​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​បណ្ដាញខ្សែផ្លូវផ្សេងៗទៀត​។

ផ្លូវល្បឿនលឿន​ភ្នំពេញ​បាវិត ជា​ខ្សែ​ផ្លូវដ៏​សំខាន់ដែល​នឹងបង្កើត​ការ​តភ្ជាប់​ប្រទាក់​ក្រឡាផ្ទៃក្នុង​ប្រទេស និងការ​តភ្ជាប់​កម្ពុជា​ទៅ​ក្នុងក្រប​ខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ។

​ដើម្បីជំរុញ​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម រដ្ឋាភិបាល​កម្ពុជា​បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម ដើម្បី​តភ្ជាប់​​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​បាវិត​ទៅ​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ (ម៉ុកបៃ​-ហូជីមិញ) ខណៈ​ក្រុម​បច្ចេកទេស​ប្រទេស​ទាំងពីរ​កំពុង​សិក្សា​កំណត់​ទីតាំង​​តភ្ជាប់​គ្នា​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ​​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ០៧ មិថុនា ឆ្នាំ​២០២៣ ជា​ការ​វិនិយោគ​ក្រោម​​រូបភាព BOT។ មានប្រវែងសរុប​ជាង ១៣៨ គីឡូម៉ែត្រ ​ទីតាំង​នៃ​ខ្សែ​ផ្លូវ​គឺ​ចាប់ពី​ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ឆ្ពោះ​ទៅ​កាន់​ក្រុង​បាវិត ព្រំដែនកម្ពុជា វៀតណាម ដែល​សាងសង់​ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និង​ស្វាយរៀង​ ដែលប្រើប្រាស់​​រយៈពេលសាងសង់ចំនួន ៤៨ ខែ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១០ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម