Connect with us

ព័ត៌មានជាតិ

កម្មវិធីទូរស័ព្ទថ្មីមួយ​ អាចឱ្យពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនទៅអាជ្ញាធរដោយសម្ងាត់

បានផុស

នៅ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ បានដាក់សម្ពោធកម្មវិធីទូរស័ព្ទឈ្មោះ NO DRUG  ដែលកម្មវិធីទូរស័ព្ទនេះ បង្កើតឡើងដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាចរាយការណ៍ពីករណីគ្រឿងញៀនទៅអាជ្ញាធរបានយ៉ាងសម្ងាត់ និងដោយសេរី បានយ៉ាងងាយស្រួល និងឆាប់រហ័ស និងបង្កើតឡើងក្នុងគោលបំណង ដើម្បីឱ្យពលរដ្ឋទទួលបាននូវប្រព័ន្ធផ្សព្វផ្សាយអប់រំគោលមួយ ដែលពាក់ព័ន្ធនឹងរាល់ករណីគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវីធីទូរស័ព្ទដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសនេះ មានមុខងារពីរធំៗគឺ រាយការណ៍ និងផ្សព្វផ្សាយអ​ប់រំ។ សម្រាប់មុខងាររាយការណ៍ ពលរដ្ឋអាចរាយការណ៍អំពីករណីផលិត ករណីចែកចាយ និងជួញដូរ ករណីស្តុកទុក ករណីប្រើប្រាស់ និងចម្ងល់ផ្សេងៗ ដោយរាយការណ៍ជាអក្សរ សម្លេង រូបភាព វីដេអូក៏បាន និងផ្ញើរនូវទីតាំងតាម Google Map ទៅកាន់អាជ្ញាធរនៅទូទាំង២៥ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះមុខងារ ផ្សព្វផ្សាយអប់រំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបែងចែកជា៤មាតិការធំៗគឺ វីដេអូកំសាន្ត/អប់រំ មេរៀន ព័ត៌មាន មជ្ឈមណ្ឌល ដោយនៅក្នុងមាតិការ វីដេអូកំសាន្ត/អប់រំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជូលនូវវីដេអូថ្មីៗ ដែលមានលក្ខណៈកំសាន្តផង និងអប់រំដល់ប្រជាពលរដ្ឋផង។ នៅក្នុងមាតិការ មេរៀន ជំនាញបានដាក់បញ្ជូលនូវឯកសារមេរៀនផ្សេងៗអំពីគ្រឿងញៀន រួមទាំងផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀុន។ សម្រាប់មាតិការ ព័ត៌មាន ជំនាញបានដាក់បញ្ជូលនូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ដែលទាក់នឹងសកម្មភាពចុះបង្ក្រាប សកម្មភាពអប់រំ និងសកម្មភាពផ្សេងៗទៀត។ ចំពោះមាតិការ មជ្ឈមណ្ឌលវិញ ជំនាញ​បានដាក់បញ្ជូលនូវព័ត៌មានរបស់មជ្ឈមណ្ឌលកែប្រែអប់រំទូទាំង​ប្រទេស រួមទាំងមជ្ឈមណ្ឌលរដ្ឋ និងឯកជន។

ក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍កម្មវិធីទូរស័ព្ទ NO DRUG  នេះ លោក មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយសារបញ្ហាគ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលកម្ពុជាបន្តប្រឈម ស្មុគស្មាញខ្លាំង និងត្រូវយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត ហេតុដូចនេះដើម្បីកាត់បន្ថយ និង ឈានទៅលុបបំបាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា ស្របតាមគោលការណ៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើតកម្មវិធីទូរស័ព្ទនេះឡើង។

នៅចំពោះមុខវត្តមានអ្នកសារព័ត៌មាន មន្ត្រីរាជការ កងកម្លាំង និងសិស្សនិស្សិត លោក មាស វីរិទ្ធ បានដាក់ក្ដីរំពឹងថា អ្នកដែលមានវត្តមានក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ NO DRUG   នេះ នឹងជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញ្ញាតិមិត្ត និងអ្នកជិតខាងក្នុងសហគមន៍ ដើម្បីឱ្យ បានដឹង និងបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានអំពាវនាវឱ្យ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត សូមជួយផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ របស់អាជ្ញាធរជាតិប្រយទ្ធប្រឆាំងគ្រឿងញៀន ដែលមានឈ្មោះថា NO DRUGS ហើយណែនាំឱ្យមន្រ្តីក្រោមឱវាទទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាបានជាមធ្យោបាយក្នុងការផ្តល់ជាយោបល់ ឬរាយការណ៍ពីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនជូនអាជ្ញាធរមានសមត្ថកិច្ច។

លោក​រដ្ឋមន្ត្រី​ ក៏បានស្នើក្រសួងអប់រំ យុវជន និងកីឡា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីឱ្យយល់ដឹង និងទាញយកមកប្រើប្រាស់ សម្រាប់ជាប្រយោជន៍នៃការសិក្សាផង និងសម្រាប់ជាប្រយោជន៍ក្នុងពង្រឹងការយល់ដឹងឱ្យបានកាន់តែច្បាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាមានសមត្ថភាពក្នុងជួយមិត្តភក្តិ និងក្រុមគ្រួសារកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន៕

​​ដើម្បីទាញយកកម្មវិធីនេះបាន សូមប្រិយមិត្តចុចលើតំណរលីងនេះ https://nodrugsnacd.com/download

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​១០២ សមាគម AIMF ប្រព្រឹត្តទៅ ដោយបាន​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​សំខាន់​ចំនួន​៥​របស់​សមាគម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ស្នើ​ឱ្យ​ប៉ូលិស​ដក​ដៃ​ចេញពី ការ​ផាកពិន័យ មក​ជួយ​សម្រួល​ស្ទះ​ចរាចរ​ណ៍​និង​ស្នើ​មិនឱ្យ​យកប្រាក់​លើ​ការ​ផ្ញើ​កង់​ម៉ូតូ​នៅ​តាម​មណ្ឌល​ប្រឡង​បាក់​ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរឱ្យផ្អាកអាជីវកម្មថតចម្លង ភោជនីយដ្ឋាន ការដ្ឋានសំណង់ដែលបង្កការរំខានដល់មណ្ឌលប្រឡងបាក់ឌុប

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ទប់មិនឱ្យភ្លើងឡើងថ្លៃ ហើយបញ្ចុះតម្លៃជូនពលរដ្ឋ ជាគោលនយោបាយរបស់សម្ដេចធិបតី​

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

Sokha Hotels

ព័ត៌មានពេញនិយម