Connect with us

សន្តិសុខសង្គម

ទីបំផុត ! សមត្ថកិច្ច​ចាប់ខ្លួន​លោក ជួន គន្ធា ប្រើ​ស្ទីល​បោក ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱ​រ៉ា​ល់

បានផុស

នៅ

កំពង់ស្ពឺ ៖ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ ជូន គ​ន្ធា ពាក់ព័ន្ធ​ករណី ញុះញង់ ប្រជាពលរដ្ឋ​ឱ្យ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​ប៉ុនប៉ង​ឆបោក ប្រព្រឹត្តទៅ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​នៅ​រសៀល​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ សមត្ថកិច្ច​នគរបាល​ផែន​សន្តិសុខ នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន របស់ អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដោយ​នាំខ្លួន​ឈ្មោះ ជូន គ​ន្ធា ពាក់ព័ន្ធ​ករណី ញុះញង់ ប្រជាពលរដ្ឋ​ឱ្យ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​ប៉ុនប៉ង​ឆបោក ប្រព្រឹត្តទៅ​នៅ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កម្លាំង​នគរបាល​ចាប់ខ្លួន​លោក ជួន គ​ន្ធា ដែល​ប្រកាស​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​ដី​ទាំងនេះ ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​រដ្ឋ និង​ជា​ដី​សាធារណៈ​របស់​រដ្ឋ​! ក្នុង​មួយ​ឡូ​តិ៍​ទំហំ ១០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ហើយ​គេ​មាន​ដី ៦០០០​ឡូ​តិ៍ ដោយ​យក​ប្រាក់​មួយ​ឡូ​តិ៍ ៤៥០​ដុល្លារ ថ្លៃ​សេវា​រដ្ឋបាល ថ្ងៃ​សេវា​ធ្វើ​ផ្លូវ ត​ប្រព័ន្ធ​ភ្លើង​ទឹក​។

​ការចាប់ខ្លួន​លោក ជួន គ​ន្ធា បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤​នេះ នៅ​ភោជនីយដ្ឋាន​ម្លប់​ជម្ពូ​ត្រជាក់ចិត្ត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​របស់​តំណាង​អយ្យការ​ខេត្តកំពង់ស្ពឺ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម