Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អត់ឱនឱ្យលោក ជា ប៉ូច តែបន្តប្រកាន់ជំហរមិនអត់ឱនឱ្យជនក្បត់ជាតិបីជំនាន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៣ ខែមេសា នេះ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការថា សម្ដេចលើកលែងទោសចំពោះកំហុសខុសឆ្គងរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលធ្លាប់តែប្រើប្រាស់សម្ដីលើសលស់មកលើសម្ដេចតេជោ។ ជាមួយគ្នាសម្ដេចតេជោ ក៏បានប្រកាសថា នឹងឱ្យមេធាវីដកពាក្យបណ្ដឹងដែលធ្លាប់ប្ដឹងលោក ជា ប៉ូច កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានសម្រេចអត់ឱនចំពោះកំហុសខុសឆ្គងរបស់លោក ជា ប៉ូច បែបនេះ គឺបន្ទាប់ពីអ្នកនយោបាយប្រឆាំងរូបនេះ បានដាក់លិខិតសុំទោសមកសម្ដេច ចំពោះការប្រើពាក្យពេជន៍មិនសមគួរ ប៉ះពាល់ដល់សម្ដេចតេជោ​ ជាពិសេសប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»

ឱកាសនេះប្រកាសពីការអត់ឱនចំពោះ លោក ជា ប៉ូច សម្ដេចតេជោ ក៏បានបញ្ជាក់ថាសម្ដេចនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងលើកលែងទោសឲ្យពួកគេ តែសម្ដេចមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។

បន្ថែមពីការប្រកាសមិនអត់ឱនឱ្យជនក្បត់ជាតិបីជំនាន់ សម្ដេច ហ៊ុន សែន ក៏ប្រកាសថានឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។

សម្ដេចតេជោ បានបញ្ជាក់ជំហរដាច់ណាត់ថា «យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»

នៅក្នុងខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងនូវអតីតអ្នកនយោបាយប្រឆាំងចំនួន ៣រូប គឺទី១ លោក មុំ អស្សនី ទី២ លោក គង់ សភា និងទី៣ លោក ជា ប៉ូច ដែលបានទទួលស្គាល់ចំពោះកំហុសខុសឆ្គងកាលពីអតីតកាល និងបានសុំទោសចំពោះសម្ដេច។ ជាការកត់សម្គាល់ គ្មានមួយណាដែលខុសគ្នាឡើយ ពោលគឺអ្នកទាំងបី បានសុំទោសចំពោះសម្ដេចតេជោ ដូចៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​ជនជាតិ​ចិន២នាក់ និងរងរបួសធ្ងន់និងស្រាល២នាក់ នៅ​ផ្លូវជាតិលេខ១

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ទេសរដ្ឋមន្រ្តី លី ធុជ ដឹក​នាំ​គណៈប្រតិភូ​មក​ពីបណ្តាញទីភ្នាក់ងារអង្គការសហប្រជាជាតិ ទស្សនា​សារមន្ទីរ​តេជោសន្តិភាព រួមមាន UNDP, UNFPA, UNICEF, UN-Women, WFP និង UNOPS

សេដ្ឋកិច្ច៩ ម៉ោង មុន

អ្នកជំនាញ៖ ការកើនឡើងនៃហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ គឺស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ៖បាតុកម្មគ្មានអ្នកចូលរួមបង្ហាញថា មួរ សុខហួរ និងបក្សប្រឆាំងលែងមានប្រជាប្រិយក្នុងឆាកនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សិង្ហបុរី៖ បុរស​ម្នាក់​ត្រូវ​ជាប់​គុក​ពី​បទ​លួច​ត្រីបបែល albino

Sokha Hotels

ព័ត៌មានពេញនិយម