ព័ត៌មានអន្ដរជាតិ
ថៃ នឹងរៀបចំការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភាថ្មី ចាប់តាំងពីរដ្ឋប្រហារ
រដ្ឋាភិបាលថៃបានប្រកាសកាលថ្ងៃទី២៣ ខែមេសាថា ព្រឹទ្ធសភានឹងត្រូវជ្រើសតាំងជាថ្មីនាអំឡុងខែមិថុនាខាងមុខ ហើយនេះក៏ជាការបោះឆ្នោតព្រឹទ្ធសភាជាលើកដំបូងបំផុតផងដែរ ក្រោយពីមានរដ្ឋប្រហារយោធាកាលពីមួយទសវត្សរ៍មុន ។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានគាំទ្រគម្រោងដំណើរការបោះឆ្នោតដ៏ស្មុគស្មាញមួយនេះ ហើយយល់ព្រមធ្វើប្រជាមតិ ដោយសួរនាំប្រជាពលរដ្ឋថៃថាតើពួកគេនឹងគាំទ្រការផ្លាស់ប្ដូរព្រឹទ្ធសភាដែលត្រូវបានជ្រើសដោយរដ្ឋាភិបាលយោធាកាលពីឆ្នាំ ២០១៧ ដែរឬទេ ។
ចំនួនសមាជិកព្រឹទ្ធសភា នឹងត្រូវកាត់បន្ថយមកត្រឹម ២០០ នាក់ ដោយនាពេលបច្ចុប្បន្នមានដល់ទៅ ២៥០ នាក់ឯណោះដែលនេះសុទ្ធសឹងតែធ្លាប់ត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាកាលពីឆ្នាំ ២០១៤ ។ ការបោះឆ្នោត នឹងរើសយកសមាជិកព្រឹទ្ធសភាថ្មីចេញពីវិស័យចំនួន ២០ ខុសៗគ្នាដូចជា វិស័យអប់រំ យុត្តិធម៏ សេវាកម្មសុខភាពសាធារណៈ ឧស្សាហកម្ម កីឡា និងសិល្បៈជាដើម ។

ការបោះឆ្នោតព្រឹទ្ធសភានៅថៃ នឹងធ្វើឡើងជា ៣ ដំណាក់កាលនៅថ្ងៃទី៩ ទី១៦ និងទី២៦ ខែមិថុនា ហើយលទ្ធផលវិញ អាចនឹងប្រកាសនៅថ្ងៃទី២ ខែកក្កដា ។
ពាក់ព័ន្ធនឹងការបោះឆ្នោតខាងលើ ក្រុមអ្នករិះគន់បាននិយាយថា ដំណើរការនេះគ្មានប្រជាធិបតេយ្យ និងរបៀបរបបស្មុគស្មាញដែលមិនចាំបាច់ទាល់តែសោះ ។ លោក Parit Wacharasindhu អ្នកនាំពាក្យមកពីគណបក្សចលនាឆ្ពោះទៅមុខបានរៀបរាប់ថា “នេះមិនមែនជាការបោះឆ្នោតទេ ព្រោះសមាជិកនៃព្រឹទ្ធសភាមិនមែនយកចេញពីសាធារណជនដោយផ្ទាល់នោះទេ” ៕
ដោយ ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ