ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ មន្ត្រីបានផ្ដល់អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ជូនពលរដ្ឋឥតគិតថ្លៃទូទាំងប្រទេស
បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូលបម្រើការងារដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ២ ៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន ៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន ២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បានចំនួនសរុប ១ ៦១៧សន្លឹក។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយចល័ត នៃឃុំ សង្កាត់ របស់ខ្លួនតាមការជូនដំណឹងរបស់អាជ្ញាធរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ