សេដ្ឋកិច្ច
ថៃសម្លឹងមើលការបន្តប្រើមូលនិធិប្រេងឥន្ធនៈដើម្បីឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូត
ទីក្រុងបាងកក៖ ក្រសួងហិរញ្ញវត្ថុរបស់ថៃបានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់មូលនិធិប្រេងឥន្ធនៈដើម្បីទ្រទ្រង់ការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូតលក់រាយ ដោយកត់សម្គាល់ថាមូលនិធិនេះគឺមានគ្រប់គ្រាន់ដើម្បីគាំទ្រដល់កម្មវិធីឧបត្ថម្ភធនប្រេងម៉ាស៊ូតរបស់រដ្ឋាភិបាល។
យោងតាមសារព័ត៌មានអនឡាញបាងកកប៉ុស្តិ៍ចុះផ្សាយកាលពីថ្ងៃទី២៣ដោយបានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Krisada Chinavicharana ក្រសួងកំពុងត្រួតពិនិត្យតម្លៃប្រេងពិភពលោក និងការប្រមូលចំណូលរបស់រដ្ឋាភិបាលពីខែឧសភាដល់ខែមិថុនា មុនពេលសម្រេចចិត្តថាតើវាពិតជាមានការចាំបាច់ក្នុងការផ្តល់ជំនួយឬយ៉ាង។
លោក Krisada បាននិយាយថា៖« ក្រសួងមិនទាន់បានដាក់សំណើណាមួយទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីបន្តការកាត់ពន្ធលើប្រេងម៉ាស៊ូតមួយបាតក្នុងមួយលីត្រនៅឡើយទេ បន្ទាប់ពីវិធានការនេះផុតកំណត់តាំងពីថ្ងៃទី ១៩ ខែមេសាកន្លងទៅនេះ» ។
លោកបាននិយាយថា ក្រសួង និងរដ្ឋាភិបាលត្រូវតែគិតគូរពីការប្រែប្រួលតម្លៃប្រេងនៅក្នុងទីផ្សារពិភពលោកដោយផ្អែកលើកត្តាមួយចំនួន និងការប្រមូលចំណូលរបស់រដ្ឋាភិបាលដែលរំពឹងថានឹងកើនឡើងដល់កំពូលនៅចន្លោះខែឧសភា និងខែមិថុនា។
ការិយាល័យមូលនិធិប្រេងឥន្ធនៈ (Offo) បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបន្តឧបត្ថម្ភធនតម្លៃប្រេងម៉ាស៊ូតលក់រាយ ប្រសិនបើរដ្ឋាភិបាលសម្រេចចិត្តបញ្ចប់ការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតចំនួនមួយបាតក្នុងមួយលីត្រ។
វិធានការនេះមានគោលបំណងទប់ស្កាត់ការប្រែប្រួលតម្លៃប្រេង ខណៈដែលជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង នេះបើយោងតាមលោក Wisak Watanasap នាយក Offo ។
មូលនិធិនេះបានប្រកាសពីការខាតបង់សរុបចំនួន ១០៤ ពាន់លានបាតគិតត្រឹមថ្ងៃទី ៨ ខែមេសា បន្ទាប់ពីបានប្រើប្រាស់ ៥៦,៤ ពាន់លានបាតដើម្បីឧបត្ថម្ភធនលើតម្លៃប្រេងម៉ាស៊ូត ហ្គាសរថយន្ត និងប្រេងសាំង ព្រមទាំង ៤៧,២ ពាន់លានបាតសម្រាប់ការឧបត្ថម្ភធនសម្រាប់តម្លៃឧស្ម័នរាវ។
ការសន្យារបស់រដ្ឋាភិបាលក្នុងការរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យទាបជាង ៣០បាតក្នុងមួយលីត្រនាំឱ្យកម្មវិធីឧបត្ថម្ភធនដោយប្រើប្រាស់មូលនិធិនេះដែលបានបញ្ចប់តាំងពីថ្ងៃទី ៣១ ខែមីនាមកម្ល៉េះ៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ