Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ថៃ ស្នើធនាគារមេៗកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយ​ប្រជាជន

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានស្នើទៅដល់នាយកប្រតិបត្តិនៃធនាគារកំពូលៗទាំង ៤ របស់ប្រទេសពិចារណាជួយកាត់បន្ថយអត្រាការប្រាក់កម្ចីឲ្យទាបជាងមុនដើម្បីជួយទៅដល់ប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះដូចជាសហគ្រិនខ្នាងតូចជាដើម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានអញ្ជើញជួបនាយកប្រតិបត្តិមកពីធនាគារ Bangkok Bank, ធនាគារ Krung Thai, ធនាគារ Kasikorn និងនាយកប្រតិបត្តិធនាគារ Siam Commercial ដើម្បីពិភាក្សាក្រៅផ្លូវការអំពីស្ថានភាពសេដ្ឋកិច្ចទូទៅ ជាពិសេសគឺផ្ដោតសំខាន់ទៅអត្រាការប្រាក់ខ្ពស់តែម្ដង ។

ក្នុងជំនួបក្រៅផ្លូវការរយៈពេលប្រមាណ ៣០ នាទី មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះទៀតសោត លោក សេដ្ឋា ក៏បានចោទសួរ CEO ទាំងនោះផងដែរថាតើវាអាចទៅរួចទេសម្រាប់ការព្រួតដៃគ្នាជួយកាត់បន្ថយអត្រាការប្រាក់របស់ធនាគារមេៗទាំង ៤ នេះដើម្បីជ្រោមជ្រែងទៅដល់អ្នកដែលកំពុងងាយរងគ្រោះពីអត្រាការប្រាក់ខ្ពស់ ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានចម្លើយពី CEO ទាំងនោះនៅឡើយទេ ។

លោក សេដ្ឋា បញ្ជាក់ទៀតថា ទោះយ៉ាងណា កិច្ចប្រជុំនេះមិនមែនពិភាក្សាអំពីការប្រកួតប្រជែង ក៏ដូចជាតម្រូវឲ្យធនាគារនីមួយៗកាត់បន្តយអត្រាការប្រាក់ជាដាច់ខាតនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីគ្រាន់តែចង់ឲ្យ CEO ឬធនាគារទាំងនោះប្រកៀកស្មាគ្នា និងបង្ហាញសាមគ្គីភាពនូវអ្វីដែលពួកគេអាចជួយបានក្នុងបញ្ហានេះ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលបាននឹងកំពុងជំរុញឲ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃកាត់បន្ថយអត្រាគោល ២.៥ ភាគរយ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកខ្ចី ។ ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការបានសម្រេចរួចទៅហើយកាលពីថ្ងៃ​ទី១០ ខែ​មេសា គឺ​រក្សាអត្រានេះ​នៅ​ត្រឹម ២.៥ ភាគរយដដែល ៕

FILE PHOTO: A man reads a magazine in front of a stock index board at a bank in Bangkok, Thailand October 17, 2016. REUTERS/Edgar Su/File Photo

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ព្រមានថា សីតុណ្ហភាព នឹងហក់ឡើងដល់ ៤៣អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម