Connect with us

ព័ត៌មានអន្ដរជាតិ

មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រធាន Samsung ក្លាយជាអ្នកមានបំផុតក្នុងប្រទេសកូរ៉េ

បានផុស

នៅ

ទោះបីជា Samsung មានចំនួន ១ភាគ៤នៃ GDP សរុបរបស់ប្រទេសកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែប្រធានបច្ចុប្បន្ននៃ Chaebol ទើបតែទទួលបានតំណែងជាអ្នកមានបំផុត​ នៅក្នុងប្រទេសនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។

នៅពេលនិយាយអំពីប្រទេសកូរ៉េ យើងប្រាកដជាត្រូវនិយាយអំពីក្រុមហ៊ុន Samsung នៅពេលដែលប្រាក់ចំណូលរបស់ក្រុម Chaebol (ជាលក្ខណៈគ្រួសារ) នេះស្មើនឹង ២២.៤% នៃ GDP ជាតិសរុបក្នុងឆ្នាំ ២០២២។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong បានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ហេតុផលគឺសាមញ្ញណាស់ ប្រធានក្រុមហ៊ុន Samsung ថ្មីបានចូលកាន់តំណែងជាអ្នកដឹកនាំសាជីវកម្មជាផ្លូវការចាប់តាំងពីឪពុករបស់គាត់ Lee Kun Hee បានទទួលមរណភាពកាលពី ៤ ឆ្នាំមុន។ លោក Lee Kun Hee បានកាន់តំណែងជាអ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េជាបន្តបន្ទាប់ ចាប់តាំងពីចំណាត់ថ្នាក់របស់ទស្សនាវដ្តី Forbes បានចាប់ផ្តើមនៅទីនេះក្នុងឆ្នាំ ២០០៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ​ មានករណីលើកលែងតែមួយគត់ គឺនៅឆ្នាំ ២០០៨ នៅពេលដែលលោក Chung Mong Joon នៃក្រុមហ៊ុន Hyundai បានដណ្តើមយកតំណែងមួយនេះក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្ន លោក Joon ទើបតែជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណាត់ថ្នាក់អ្នកមានបំផុតនៅក្នុងប្រទេសកូរ៉េតែប៉ុណ្ណោះ។

ត្រលប់ទៅកាន់ប្រធាន​ Samsung ឯណោះវិញ បន្ទាប់ពីស្នងតំណែងពីឪពុក លោកប្រធាន Lee បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់រយៈពេលជាច្រើនឆ្នាំ លើការចោទប្រកាន់ពីការគ្រប់គ្រងតម្លៃភាគហ៊ុន និងការក្លែងបន្លំគណនេយ្យទាក់ទងនឹងការច្របាច់បញ្ចូលគ្នាឆ្នាំ ២០១៥ រវាងក្រុមហ៊ុនបុត្រសម្ព័ន្ធពីររបស់ Samsung ដែលជាមូលដ្ឋានដើម្បីជួយដល់លោក។ លោក Lee ធានាការគ្រប់គ្រងក្រុមហ៊ុន Samsung Electrics និងទទួលមរតកទ្រព្យសម្បត្តិគ្រួសារ។

ទោះបីជាព្រះរាជអាជ្ញាកូរ៉េម្តងហើយម្តងទៀតបានចោទប្រកាន់លោកប្រធាន Lee ថាធ្លាប់ជាប់គុកក៏ដោយ ប៉ុន្តែនៅឆ្នាំ ២០២២ ប្រធានាធិបតីបានបញ្ជាឲ្យលើកលែងទោស និងលុបចោលការកាត់ទោសក្នុងឆ្នាំ ២០១៧ ចេញពីកំណត់ត្រារបស់មេដឹកនាំ Samsung ។

ក្រោយមក អ្នកស្នងត្រកូលរបស់ Samsung បានចាប់ផ្តើមត្រលប់មកវិញដ៏អស្ចារ្យ នៅពេលដែលបញ្ញាសិប្បនិមិត្ត (AI) បានបង្កើនតម្រូវការសម្រាប់បន្ទះឈីប semiconductor ដែលជាផលិតផលសំខាន់មួយរបស់ Samsung Electronics ។

រហូតមកដល់បច្ចុប្បន្ន Samsung Electronics គឺជាសាជីវកម្មផលិតបន្ទះឈីបអង្គចងចាំធំជាងគេបំផុតក្នុងពិភពលោក ទាក់ទងនឹងប្រាក់ចំណូល ដោយហេតុនេះនាំលោកប្រធាន Lee ត្រឡប់មកគ្រងតំណែងជាមហាសេដ្ឋីនៅប្រទេសកូរ៉េ ដែលទទួលមរតកពីឪពុករបស់លោក Lee Kun Hee ។

យោងតាមទស្សនាវដ្ដី Forbes ទោះបីជាសន្ទស្សន៍ Kospi របស់កូរ៉េគឺជាសន្ទស្សន៍ភាគហ៊ុនមួយដែលមានលទ្ធផលអាក្រក់បំផុតនៅអាស៊ីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែការស្ទុះងើបឡើងវិញនៃទីផ្សារចាប់ពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះក៏បានបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៃប្រទេសនេះផងដែរ។ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ៥០នៅក្នុងប្រទេសកូរ៉េបានកើនឡើងពី១០៦ ពាន់លានដុល្លារដល់ ១១៥ ពាន់លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះ៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖Forbes រកឃើញមហាសេដ្ឋីកូរ៉េខាងត្បូង ៥ រូប កើនទ្រព្យសុទ្ធប្រមាណ ៤០ ពាន់លានដុល្លារក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម៧ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម