ជីវិតកម្សាន្ដ
ដំណើរកម្សាន្តគីរីរម្យ ទៅកន្លែងមួយនេះ អ្នកចូលចិត្តបោះតង់បែបផ្សងព្រេង ដឹងតែពេញចិត្តស្ដូក
ស្ថិតក្នុងស្ថានភាពនៃវីរុសកូវីដ-១៩ នៅតែបន្តរាលដាល គ្រប់គ្នាមុខតែស្មុគ ចង់ដើរកម្សាន្តលំហែខ្លះ ប៉ុន្តែបារម្ភការឆ្លងរោគ។ ទោះយ៉ាងណា យើងក៏មិនអាចសម្ងំតែនៅក្នុងផ្ទះបានដែរ ព្រោះផ្លូវចិត្តកាន់តែតានតឹងលើសដើម។
ហេតុនេះការទេសចរណ៍រមណីយដ្ឋាន ជាវិធីល្អមួយជួយរំសាយភាពស្មុគស្មាញ បន្ធូរអារម្មណ៍តប់ប្រមល់ ធ្វើឲ្យផ្លូវចិត្តស្រស់ស្រាយឡើងវិញ។ រីឯការបោះតង់ជាលក្ខណៈឯកជនក៏ជាទេសចរណ៍មួយអាចជួយកាត់បន្ថយហានិភ័យនៃការចម្លងរោគ ព្រមទាំងបានកម្សាន្តស្របពេលគ្នា។
ចំពោះអ្នកនិយមបោះតង់ទៅព្រៃភ្នំជាលក្ខណៈឯកជន (Private Team) វិញ ក៏អាចសាកល្បងទៅរមណីយដ្ឋាន Organic Jungle Farm ដែលទើបដំណើរការថ្មីៗនេះ ដឹងតែមិនខុសបំណងទេ។
Organic Jungle Farm ជាទីតាំងបោះតង់សក្ដិសមសម្រាប់អ្នកចូលចិត្តគេងព្រៃបែបផ្សងព្រេង មានគ្នាតិច ឬជាក្រុមក្រោម ៣០ នាក់។ តង់គេងមានជម្រើសជាឯកជន និងគ្រួសារ ប្រកបដោយផាសុកភាព។ ទេសចរនិយមគេងព្រៃភ្នំ អាចពិចារណាទីតាំងនេះ ដែលជាកន្លែងកម្សាន្តថ្មីររបស់ រមណីយដ្ឋាន វី ភីន គីរីរម្យ រីសត (V Pine kirirom Resort) ។ ស្ថិតនៅជម្រាលភ្នំ ដាច់ពីគេ គ្មានសំឡេងរំខាន ទីធ្លាទូលាយ កន្លែងអាំងសាច់ ដុតពោតឬដំឡូង បែបស្ងប់ស្ងាត់។ ជាពិសេសភ្ញៀវអាចបេះបន្លែ ឬដកមើមដំឡូងធម្មជាតិ ដែលមាននៅទីនោះ យកទៅអាំងបាប៊ីឃ្យូបានទៀតផង។ ក្រៅកន្លែងស្នាក់នៅ បុគ្គលិករីសត នឹងជូនភ្ញៀវដើរកម្សាន្តទៅកាន់ទំនប់វារីអគ្គិសនី ជម្រាលភ្នំ ទឹកធ្លាក់ក្បែរៗរីសតដើម្បីទស្សនាព្រៃព្រឹក្សាយ៉ាងស្រស់ស្អាតនៃឧទ្យានជាតិគីរីរម្យ។
ក្រោយដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិគីរីរម្យនាដើមសប្ដាហ៍នេះ ក្រុមការងារសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA (Cambodia Association of Travel Agents) លើកឡើងថា Organic Jungle Farm ជាទីមនោរម្យមិនគួររំលង សម្រាប់ភ្ញៀវដែលចូលចិត្ត Adventure។ ក្រោមការដឹកនាំរបស់លោកស្រី ឆាយ ស៊ីវលីន រួមជាមួយសហការដៃគូទេសចរណ៍៣០នាក់ បានចូលរួមដំណើរកម្សាន្តមួយនេះ ដែលជាការសិក្សាស្វែងយល់បន្ថែមពីការដើរបែបបោះតង់ ផ្សងព្រេង នៅក្នុងព្រៃគីរីរម្យ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៏បានជំរុញដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍ទាំងអស់ សូមកុំបាក់ទឹកចិត្តចំពោះបញ្ហាកូវីដ-១៩ ដែលបានធ្វើឲ្យមានការថយចុះវិស័យទេសចរណ៍នៅកម្ពុជា ប៉ុន្តែលោកស្រីនឹងខិតខំប្រឹងប្រែង បែរទិសដៅពីទេសចរក្រៅស្រុក មករកទេសចរក្នុងស្រុក ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើការក្នុងវិស័យមួយនេះ៕
អត្ថបទ៖ ផានិត
រូបភាព៖ KUNTHEARA
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ