Connect with us

ព័ត៌មានជាតិ

លោក សៅ សុខា ណែនាំមេកងរាជអាវុធហត្ថថ្មីខេត្តរតនគិរី យកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តរតនគិរី យកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ឱ្យមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលត្រូវទទួលភារកិច្ចថ្មី។

ថ្លែងក្នុងពិធីប្រកាសមុខតំណែង នាព្រឹកថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ការតែងតាំង​ ដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជននោះ គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាសទីកន្លែងធ្វើការងារ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា សម្រាប់ការតែងតាំង​ផ្លាស់ប្ដូរមុខតំណែងមន្ត្រីកងកម្លាំង គឺយោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ ដែលកងរាជអាវុធហត្ថ បានសម្រួចការធ្វើកំណែទម្រង់របស់ខ្លួន សំដៅឆ្ពោះទៅការប្រមូលផ្តុំ រៀបរយ ទំនើបកម្ម និងប្រសិទ្ធភាព។ ជាក់ស្ដែង ការផ្លាស់ចេញមេបញ្ជាការចាស់ គឺឧត្តមសេនីយ៍ត្រី ថាវ យ៉េន ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា អនុវត្តតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្មណាមួយឡើយ ពោល គឺត្រូវទៅទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី។

ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា បានវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានរួមចំណែកក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបានតាមតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក។ ចំពោះមេបញ្ជាការថ្មី ដែលត្រូវទទួលបានការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឱ្យយកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣ គឺ ការងារគ្រប់គ្រង ការងារកសាងអង្គភាព និងការងារដឹកនាំ គ្រប់គ្រង បញ្ជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦០ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម