Connect with us

កីឡា

ក្រោយចេញពី K-1 ជើងខ្លាំង Noiri ដើរតាម Takeru ចូលសង្វៀន ONE ជាផ្លូវការ

បានផុស

នៅ

ស្ថាប័ន​ប្រដាល់​ ONE Championship បានប្រកាសពីកីឡាករជប៉ុន Masaaki Noiri វ័យ៣០ឆ្នាំបានចុះកិច្ចសន្យាចូល​រួម​ជាមួយ​ខ្លួន​ជាផ្លូវការហើយ ប៉ុន្តែ​ការ​បង្ហាញខ្លួននៅមិនទាន់អាចកំណត់បាននៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតជើងឯក K-1 ក្នុងប្រភេទ២ទម្ងន់ផ្សេងគ្នារូបនេះបានចាកចេញពីស្ថាប័ន K-1 កាលពីខែមុន។ បន្ទាប់ពីចាកចេញលោកគ្រូ​ Masakazu Watanabe និង Masaaki Noiri បានផ្លាស់ទៅចូលរួមក្លិប TEAM VASILEUS ដែល​មាន​​កីឡាករឃីកបុកស៊ីងឆ្នើម Takeru។ អ្នកគាំទ្របានរំពឹងទុក​ពី​ការ​ឃើញ Noiri បង្ហាញ​​សមត្ថភាព​នៅ​សង្វៀន​ដ៏​ធំមួយ​នេះ។

Masaaki Noiri បានចូលរួមជាមួយ K-1 តាំងពីនៅវ័យជំទង់ ត្រូវបានគ្រប់គ្នាមើលឃើញពី​​អនាគតភ្លឺស្វាងក្នុងអាជីពជាអ្នកប្រដាល់ ដោយសារសមត្ថភាពនិងទេពកោស្យដ៏​អស្ចារ្យ។ រូបគេធ្លាប់ឈ្នះ​ជើង​ខ្លាំងៗដូចជា Koya Urabe, Kaew Fairtex, Rukiya Anpo, Minoru Kimura និង Liam Harrison Noiri ហើយពេលនេះ Masaaki Noiri បានចូលរួមជាមួយស្ថាប័ន ONE Championship ជាកន្លែងប្រមូលផ្ដុំដោយកីឡាករល្អ។

កីឡាករ Masaaki Noiri បាននិយាយថា ៖«ទីបំផុតខ្ញុំបានមកដល់ទីនេះ។ វា​ជា​ការ​ចាប់​ផ្តើម​ទំព័រ​ចុង​ក្រោយ ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ប្រដាល់។ ខ្ញុំ​មិន​មាន​អ្វី​ទេ ក្រៅ​ពី​រំភើប​ចិត្ត​ដែល​បាន​មក​កាន់​សង្វៀន​ពោរពេញ​​ដោយ​អ្នក​ប្រយុទ្ធ​ខ្លាំង​ៗ។ ចាំមើលថា ខ្ញុំអាចទៅបានឆ្ងាយប៉ុណ្ណា»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

ក្រសួងបរិស្ថាន
ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យព្រមានអង្គការបរិស្ថានមួយដែលថាបានបំពានសមត្ថកិច្ចក្រសួង

Sokha Hotels

ព័ត៌មានពេញនិយម