Connect with us

ព័ត៌មានជាតិ

ជាង១៥ឆ្នាំកន្លងមកនេះ កុមារក្នុងខេត្តកំពតជាង១០ម៉ឺននាក់បានទទួលសេវាថែទាំសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ

បានផុស

នៅ

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោក គិន ភាព ប្រធានអង្គការពុទ្ធិកបណ្ណាល័យកម្ពុជាបានបញ្ជាក់ថា គិតមកដល់ពេលនេះ កុមារ សិស្សានុសិស្សខេត្តកំពត ទទួលបានសេវាថែទាំសុខភាពមាត់ធ្មេញពីគ្លីនិកធ្មេញកុមារស្រុកទឹកឈូ ជាង​១០ម៉ឺននាក់ ដោយឥគិតថ្លៃ។ ហើយអង្គការនឹងបើកឲ្យដំណើរការគ្លីនិកធ្មេញចល័តបន្ថែមទៀត ដើម្បីអាចផ្តល់សេវាឲ្យកុមារ៨ទៅ៩ពាន់នាក់ក្នុងមួយឆ្នាំ ហើយមាតាបិតាសប្បាយចិត្តយ៉ាងខ្លាំងចំពោះការផ្តល់សេវាសុខភាពមួយនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គិន ភាព ប្រធានអង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយមានការជ្រោមជ្រែង និងកិច្ចសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសុខាភិបាលផងនោះ អង្គការគម្រោងពុទ្ធិកបណ្ណាល័យកម្ពុជា បានបើក​គ្លីនិកធ្មេញសម្រាប់កុមារស្រុកទឹកឈូ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាក្បាលមាស ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នៅឆ្នាំ២០០៩។ គ្លីនិកបានផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលសុខភាពមាត់ធ្មេញដល់កុមារដែលជាសិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។ ក្នុងគ្លីនិកមានបណ្ណាល័យ១ សម្រាប់ឲ្យកុមារពេលមកទទួលសេវា គាត់អាចអានសៀវភៅអំឡុងពេលរង់ចាំ។ គ្លីនិកមានពេទ្យធ្មេញម្នាក់ ជំនួយការ៣នាក់ និងអ្នកបើកបរដឹកកុមារ១នាក់ ហើយជាង១៥ឆ្នាំកន្លងមកនេះ គ្លីនិកបានផ្តល់សេវាពិនិត្យ ថែទាំ ព្យាបាលសុខភាពមាត់ធ្មេញជូនដល់សិស្ស និងគ្រូក្នុងខេត្តកំពត ជាង១០ម៉ឺននាក់។

ចាប់ពីខែមិថុនានេះ អង្គការនឹងពង្រីកតំបន់សេវាគ្រប់ដណ្តប់ តាមរយៈការដាក់ឲ្យដំណើរការគ្លីនិកធ្មេញចល័ត ដើម្បីផ្តល់សេវាសុខភាពមាត់ធ្មេញដល់កុមារឲ្យបាន ៨ទៅ ៩ពាន់នាក់ក្នុង១ឆ្នាំ ។ លោកប្រធានអង្គការបានបញ្ជាក់ថា ការផ្តល់សេវាសុខភាពមាត់ធ្មេញ គ្មានការគិតប្រាក់អ្វីទាំងអស់ ហើយអង្គការមានរថយន្តដឹកជញ្ជូនកុមារទាំងពេលមកទទួលសេវា និងត្រឡប់ទៅវិញផងដែរ។

ប្រជាពលរដ្ឋនាំកូនមកព្យាបាលធ្មេញ បានបង្ហាញក្តីសប្បាយរីករាយដោយអង្គការមានគ្រូពេទ្យជំនាញច្បាស់លាស់ មានបន្ទប់ និងសម្ភារឧបករណ៍ទំនើប មានអនាម័យខ្ពស់ក្នុងការពិនិត្យ ថែរក្សា និងព្យាបាលបញ្ហាមាត់ធ្មេញដល់កុមារ មានប្រសិទ្ធភាព គុណភាពខ្ពស់។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា កុមារកម្ពុជាប្រមាណជាង៩០% មានបញ្ហាពុកធ្មេញ ហើយក្នុងម្នាក់ៗ មានបញ្ហាមាត់ធ្មេញយ៉ាងតិច៥ករណី។ កត្តាដែលនាំឲ្យកុមារមានបញ្ហាពុកធ្មេញច្រើនដោយសារ ការយល់ដឹងរបស់អាណាព្យាបាលអំពីការថែទាំធ្មេញកូននៅមានកម្រិត កុមារខ្លួនឯងមិនទាន់មានការយល់ដឹងអំពីសុខភាពមាត់ធ្មេញ  និងការញាំចំណីអាហារមានជាតិស្ករច្រើនជាដើម។

ក្រៅពិនិត្យព្យាបាលធ្មេញ អង្គការផ្តោតសំខាន់លើការងារអប់រំជាសំខាន់ផងដែរ ក្នុងនោះមុននឹងពិនិត្យព្យាបាល ក្រុមការងារតែងតែផ្តល់ការអប់រំដល់កុមារឲ្យបានយល់ដឹងអំពីការថែររក្សាសុខភាពមាត់ធ្មេញក្រុមការងារចូលរួមបង្រៀងសិស្សតាមសាលាឲ្យចេះដុសធ្មេញ ចុះណែនាំដល់សាលារៀនឲ្យកាន់បន្ថយការលក់ដូរចំណីអាហារមានរស់ជាតិផ្អែមច្រើនជាដើម៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៤០ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម