សន្តិសុខសង្គម
ក្នុងមួយយប់ សមត្ថកិច្ចឃាត់បានយានយន្តល្មើសជាតិស្រវឹងជាង ៧០គ្រឿង
នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ឃាត់បានយានយន្តល្មើស ចំនួន៨៤គ្រឿង (រថយន្ត ៤១គ្រឿង, ម៉ូតូ ៤៣គ្រឿង) ដោយក្នុងនោះមានយានយន្តចំនួន ៧៣គ្រឿង ល្មើសជាតិស្រវឹង។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។
តាមប្រភពដដែលបង្ហាញថា យានយន្ត៧៣គ្រឿងដែល្មើសជាតិស្រវឹងមានដូចជា ល្មើសកម្រិត ០.២៥-០.៣៩ mg/L ចំនួន៣០គ្រឿង ដោយមានអ្នកបើកបរម៉ូតូ ចំនួន១២នាក់ និងអ្នកបើកបររថយន្ត ចំនួន១៨នាក់។ ចំណែកល្មើសក្នុងកម្រិត ០.៤០ mg/L ឡើង ចំនួន៤៣ គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូ ចំនួន២៥ នាក់ និងអ្នកបើកបររថយន្ត ចំនួន១៨នាក់។
ក្រៅពីបទល្មើសជាតិស្រវឹង មានយានយន្តដែលមានបទល្មើសផ្សេងៗ ចំនួន១១គ្រឿង ក្នុងនោះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ៦នាក់ រថយន្តអត់បណ្ណបើកបរ ចំនួន ៣គ្រឿង ប័ណ្ណបើកបរហួសសុពលភាព ចំនួន០១គ្រឿង និងខុសប័ណ្ណបើកបរ ចំនួន០១គ្រឿង។ ជាមួយនឹងការឃាត់យានយន្តនេះ ក៏មានវិធានការអប់រំអ្នកបើកបរចំនួន៧៥នាក់ផងដែរ ដោយអប់រំអ្នកបើកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន៣២នាក់ អប់រំអ្នកបើកបររថយន្ត ចំនួន២២នាក់ អប់រំអ្នកបើកបរម៉ូតូ ចំនួន១០នាក់ និងអប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន៤៣នាក់៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក