Connect with us

សេដ្ឋកិច្ច

​រដ្ឋបង្កើតកម្មវិធី​ប្រកួតប្រជែងកែច្នៃ​គ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ផលិតកម្ម

បានផុស

នៅ

នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ជា​ពិ​សេសការកែច្នៃផលិតផលគ្រាប់ ស្វាយចន្ទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីប្រកួតនេះនឹងត្រូវរៀបចំឡើង​ជាពីរជុំគឺនៅថ្ងៃទី ០៩ និងទី ១០ ​ខែឧសភា ​ឆ្នាំ ២០២៤ ​សម្រាប់​ជុំទី​មួយ ​នៅខេត្តសៀមរាប ហើយសម្រាប់ជុំទី២ ​នៅថ្ងៃទី ២៤ ​ខែឧសភា ​ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។​

សម្រាប់ជ័យលាភីគឺផ្ដល់ជូនពីលេខ ១ ដល់លេខ ៣ និងទទួលបានពានរង្វាន់ ​អមដោយប្រាក់រង្វាន់លើកទឹកចិត្ត។

​នាយកដ្ឋានកសិ-ឧស្សាហកម្ម ​បានបញ្ជាក់ថា កម្មវិធីប្រឡងនេះ ​រៀបចំឡើង ដើម្បី​ផ្សព្វ​ផ្សាយ និងស្វែងរក​សហគ្រិន​កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងជំរុញ និងលើក​កម្ពស់​ការអភិវឌ្ឍន៍វិស័យស្វាយចន្ទីតាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេទេស​កែច្នៃ គ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផល គ្រាប់ស្វាយចន្ទី។

លោក អួន ស៊ីឡុត ​​ប្រធានសមាគម​ស្វាយ​ចន្ទី​កម្ពុជាយល់ឃើញថា ​ការប្រកួតនេះមានសារៈសំខាន់​ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងដាស់តឿនវិនិយោគគិនក្នុងស្រុក​ដែល​មិន​សូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ដោយ​​​ចង់ប្រាប់ពួកគាត់ថា យើងមានសក្តានុពល​ចន្ទីច្រើន​ក្នុង​ស្រុកដែលត្រូវការវិនិយោគបន្ថែម។

ម្យ៉ាងទៀត​សហគ្រាសដែលចង់ចូលរួមគួរតែត្រៀមខ្លួន​ជាពិ​សេស​គឺសុត្ថិភាពចំណីអាហារ និង​សិល្បៈ​លក់លើទីផ្សារ។

​លោក អួន ស៊ីឡុតប្រាប់ថា ​ការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកបច្ចុប្បន្នបានត្រឹមតែ ១០% ​ខណៈ ៩០% នៃវត្ថុ​ធាតុដើម ​ត្រូវបាននាំចេញទៅក្រៅ ​ហើយកម្មវីធីប្រកួតនេះ ​ជាការលើកកម្ពស់ផ្នែកកែច្នៃ ​និងទាក់​ទាញវិនិយោគឱ្យសម្លឹងមើលការកែច្នៃក្នុងស្រុក។ ​

បើតាមលោក អួន ស៊ីឡុត ​ប្រសិនបើ​មានការ​កែច្នៃក្នុងស្រុក ​នឹងជួយ​ផ្ដល់តម្លៃបន្ថែមដល់កសិករ ​ដោយមិនមាន​ការក្រឡុក​តម្លៃដូចសព្វថ្ងៃ។

​លោក អួន ស៊ីឡុត បន្តថា៖ «សព្វថ្ងៃនេះ មានការក្រឡុកតម្លៃពីបណ្ដាឈ្មួញបរទេសជិតខាង អញ្ចឹងបើ​យើងមានរោងចក្ររបស់ខ្លួន វាងាយក្នុងការទប់ឱ្យតម្លៃមានស្ថិរភាពជូនកសិករ និងបង្កើតការងារ​ជូន​សហគមន៍​កាត់បន្ថយពលករចំណាកស្រុក»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម