Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រកឃើញមេរោគគ្រុនផ្ដាសាយបក្សីនៅក្នុងទឹកដោះគោ

បានផុស

នៅ

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានធ្វើតេស្តវិជ្ជមានមេរោគគ្រុនផ្តាសាយបក្សីក្នុងទឹកដោះគោមួយប្រភេទ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤​ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FDA បានធ្វើការប្រកាសនេះ បន្ទាប់ពីមេរោគគ្រុនផ្តាសាយបក្សីដែលបានធ្វើឲ្យសត្វបក្សីព្រៃរាប់លានក្បាលឈឺក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានរកឃើញលើសត្វគោយកទឹកដោះគោនៅក្នុងរដ្ឋចំនួន ៨ ។ នាយកដ្ឋាន​កសិកម្ម​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ សត្វ​គោ​ចំនួន ៣៣ ក្បាល​បាន​រង​ផល​ប៉ះពាល់ ។

ទន្ទឹមនោះ មន្ត្រី FDA មិនបានបង្ហាញពីចំនួនសំណាកដែលបានធ្វើតេស្ត ឬកន្លែងដែលចុះទៅពិនិត្យនោះទេ ខណៈក្រុមមន្ត្រីបាននិយាយថា ភ្នាក់ងារបាននឹងកំពុងវាយតម្លៃទឹកដោះគោនៅតាមកន្លែងកែច្នៃ និងពីហាងលក់គ្រឿងទេសផ្សេងៗទៀតជាដើម ស្របពេលដែលលទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បន្ថែម​រំពឹងនឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មានសប្ដាហ៍ខាងមុខ ។

ចំណែកអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ពីមេរោគ H5N1 នៅក្នុងសត្វគោយកទឹកដោះគោកាលពីខែមីនាដែរ បន្ទាប់ពីមានរបាយការណ៍ជាច្រើនបង្ហាញថា សត្វគោនៅរដ្ឋតិចសាស់កំពុងកើតជំងឺដ៏អាថ៌កំបាំងមួយ ជាពិសេសគឺថមថយការ​ផលិត​ទឹកដោះ ។ អ្នកជំនាញបាននិយាយថា ទោះបីជាមេរោគ H5N1 មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែសត្វគោក្របីភាគច្រើនហាក់ដូចជាជាសះស្បើយក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មក​ដល់​ពេល​នេះ មនុស្ស​ ២ នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ក្នុងនោះមានបុគ្គលិកទឹកដោះគោម្នាក់នៅរដ្ឋតិចសាស់ បន្ទាប់ពីប៉ះផ្ទាល់ជាមួយសត្វគោដែលឆ្លងមេរោគនេះដូចគ្នា ប៉ុន្តែពេលនេះអ្នកជំងឺបានជាសះស្បើយហើយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម