Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានទទួលមរណៈភាពដោយជំងឺបេះដូង

បានផុស

នៅ


លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានទទួលមរណៈភាពក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ។

លោក វ៉ាន់ វិរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តបានបញ្ជាក់យ៉ាងខ្លីថា លោក ស ស៉ីណា អាយុ៥៧ឆ្នាំ ជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោកមានជំងឺបេះដូង នៅពេលមានសភាពលំបាកខ្លាំង ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាមនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លុះព្យាបាលបានជិត១សប្តាហ៍ ជំងឺមិនថមថយសោះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយថែមទាំងវិវត្តន៍ទៅមុខជានិច្ចរហូតដល់ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ លុះម៉ោង១០​និង៣០នាទីយប់ថ្ងៃទី២៣ លោកបានលាចាកលោកទាំងក្រុមការងារ ក្រុមគ្រួសារ យ៉ាងអាលោះអាល័យបំផុត។

សាកសពលោក ស ស៉ីណា បានបញ្ជូនតាមរថយន្តសាមុយមកដល់ព្រំដែនកម្ពុជា វៀតណាមនៃខេត្តត្បូងឃ្មុំនៅម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយបន្តដឹកមកដល់លំនៅដ្ឋានរបស់លោកនៅភូមិទី៦ សង្កាត់/ក្រុង/ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី៕

អត្ថបទ៖ សាន វិឡែម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ពេជ្រ សោភា
ជីវិតកម្សាន្ដ៣៤ វិនាទី មុន

ពេជ្រ សោភា សរសើរភរិយា ជា សុជាតិ ថាជាមនុស្សស្រីមានសំណាង ព្រោះជួបបុរសល្អជាស្វាមី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

រោងចក្រថាមពលនុយក្លេអ៊ែរ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាមត្រូវការថវិកាជាង ២០ ប៊ីលានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ

លោក កត្តា អ៊ន
សន្តិសុខសង្គម២៩ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម