ព័ត៌មានជាតិ
ពលរដ្ឋក្រុងខេមរភូមិន្ទ ខេត្តកោះកុង ផ្តើមរអ៊ូរឿងទឹកមិនស្អាត ប្រើពុំបានគ្រប់គ្រាន់
ចាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរចប់មក តំបន់មួយចំនួនក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង រងការខ្វះខាតទឹកប្រើប្រាស់ពុំបានគ្រប់គ្រាន់ល្អដូចពេលមុនៗ ដោយរអ៊ូរទាំពីទឹកឡើងកង្វល់ផងដែរ។
តាមបណ្តាញហ្វេសប៊ុកឈ្មោះ Bora Vet kkg លើកឡើងថា ជិតមួយសប្តាហ៍ហើយដែលបណ្តាញទឹកស្អាតនៅផ្ទះរបស់លោក ស្ថិតនៅតំបន់រង្វង់ស្តូក សង្កាត់ស្មាច់មានជ័យ មានសភាពឡើងល្អក់ប្រើមិនបាន។ លោកបាន បង្ហោះថា៖ “ឱកោះកុងអន្លង់កម្ម ទោះជាទឹកជ្រោះ ទឹកស្ទឹង ទឹកលាងទុយោ យ៉ាងម៉េចក៏លក់ជាតម្លៃទឹកស្អាតពេញថ្លៃដែរ។ ទឹកខ្សោយ ទឹកដាច់ តាមចិត្ត តែបើបង់យឺតផាក”។
អ្នកលេងហ្វេសប៊ុកដដែល បន្ថែមថា ឥឡូវជាប្រចាំហើយ ទឹកស្អាតពុំមានគ្រប់គ្រាន់សម្រាប់ ២៤ម៉ោង លើ ២៤ម៉ោង ទេ ដោយពេលខ្លះទឹកថ្លាស្អាត ដល់ពេលគេគ្រប់គ្នាប្រើអាថ្លាអស់ វាវិលត្រឡប់មកជាទឹកចាប់ឡើងល្អក់វិញ។ ករណីដាច់ទឹកប្រើ គឺមិនដាច់ទេ ប៉ុន្តែសម្ពាធទឹកចុះខ្សោយខ្លាំងណាស់ នេះផ្ទះគាត់ជាន់ផ្ទាល់ដីផង ចុះទំរាំផ្ទះមានច្រើនជាន់ៗច្បាស់ជាពិបាករកទឹកស្អាតគ្មានទេ។
តំបន់រស់នៅរបស់ពលរដ្ឋសង្កាត់ស្មាច់មានជ័យ ទីកន្លែងខ្លះមានទឹកស្អាត ខ្លះមានទឹកដែរតែកង្វល់មិនស្អាត។ បញ្ហានេះ ក៏ពលរដ្ឋស្នើឱ្យក្រុមហ៊ុនផ្គង់ផ្គង់ទឹកស្អាតខេត្តកោះកុង និង លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ពន្លឿនការចុះត្រួតពិនិត្យដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងខ្វះខាតទឹកប្រើអំឡុងរដូវប្រាំង។
លោក ខ្លឹម គគីរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះថា បច្ចុប្បន្នស្ថានភាពទឹកនៅទំនប់ស្ទាក់ទឹកនៅជ្រោះតាប៉ន ភូមិបឹងឃុនឆាង មានកម្រិតទឹកកម្ពស់ ១៥,៤៨ ម៉ែត្រ នេះជាការធ្វើបច្ចុប្បនភាពរបស់លោកជាមួយនឹងអ្នកគ្រប់គ្រងនៅតំបន់ស្ទាក់ទឹកជ្រោះតាប៉ន កាលពីថ្ងៃទីចន្ទ កន្លងទៅ ហើយដោយបន្តតាមដានទៀត។
លោក ខ្លឹម គគីរ លើកឡើងថា លោករវល់ប្រជុំ ZOOM មិនអាចនាំអ្នកសារព័ត៌មាន ចុះទៅពិនិត្យពីស្ថានភាពជាក់ស្តែងនៅអាងស្ទាក់ទឹកដោយផ្ទាល់បានទេ នៅពេលនេះ។ ម៉្យាងទៀតលោកក៏បានទាក់ទងទៅម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្ត ដោយគិតមកដល់ពេលនេះ មិនទាន់មានចម្លើយតបមកវិញ។
តាមប្រភព ឈ្មោះ ចិត្រ ដែលជាអ្នកមើលការខុសត្រូវនៅតំបន់ជ្រោះតាប៉ន ប្រាប់ថា លោកមិនហ៊ានអនុញ្ញាតឱ្យ អ្នកសារព័ត៌មាន ចុះផ្តិតរូប និងសួរនាំព័ត៌មានអ្វីបានទេនៅពេលនេះ ដោយលោកនឹងផ្តល់ព័ត៌មានទៅថ្នាក់ដឹកនាំក្រុមហ៊ុនជាមុនសិន ទើបផ្តល់ព័ត៌មានតាមក្រោយមកវិញ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ