Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់​គុន​ល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា ព្រឹត្តិការណ៍«ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​» នឹង​ចូលរួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា ជាពិសេស ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្វាគមន៍ ព្រះសង្ឃ​សៅ​លីញ ដែល​និមន្ត​មកពី​ខេត្ត ហឺណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រឹត្តិការណ៍ «ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​»។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ឲ្យ​ដឹង​បន្ត​ថា «ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅ​លីញ នៅ​ទឹកដី​អង្គរ​» នេះ ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ «ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ឆ្នាំ ២០២៤» ដែល​ត្រូវ​បាន​សម្ពោធ កាលពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ នៅ​ខេត្ត​សៀមរាប។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​សរសេរ​បន្ថែម​ថា ព្រឹត្តិការណ៍«ជំនួប​រវាង​ក្បាច់គុន​ល្បុក្កតោ និង​សៅលីញ នៅ​ទឹកដី​អង្គរ​» នឹង​ចូលរួម​ចំណែក​ដល់​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាពិសេស ខេត្ត​សៀមរាប។ ឯកឧត្ដម ក៏បានកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្ត​សៀមរាប និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្ដួចផ្ដើម​គំនិត និង​រៀបចំ​កម្មវិធី​នេះ​ឡើង។

គួរ​ជម្រាប​ថា ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​សហការ​ជាមួយ​ខេត្ត​ហឺណាន របស់​ប្រទេស​ចិន ប្រារព្ធ​រួមគ្នា​ជា​លើក​ទី ១ នូវ​ព្រឹត្តិការណ៍ «ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ការ​សម្ដែង​ក្បាច់គុន​សៅលីញ និង​គុន​ល្បុក្កតោ»។ ព្រឹត្តិការណ៍​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២៤ នៅ​បរិវេណ​ខាងជើង​ប្រាសាទ​បាយ័ន នៃ​ខេត្ត​សៀមរាប។

ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា​រវាង​ខេត្ត​ហឺណាន និង​ខេត្ត​សៀមរាប រួម​ជាមួយ​ការ​សម្ដែង​រួមគ្នា​រវាង​ក្បាច់គុន​សៅលីញ និង​ក្បាច់​គុន​ល្បុក្កតោ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ការ​សម្ដែង​ក្បាច់គុន​សាវលីញ និង​គុន​ល្បុក្កតោ នៅ​អង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំ​ឡើង​ក្រោម​យុទ្ធនាការ “ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន-ប្រជាជន​កម្ពុជា-ចិន ២០២៤”៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម