Connect with us

សន្តិសុខសង្គម

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដកហូតទូកកាណូត៤គ្រឿង និងឧបករណ៍មួយចំនួន

បានផុស

នៅ

កាណូតស្មាច់ដែលជាយានល្មើសច្បាប់ចំនួន៤គ្រឿង និងឧបករណ៍នេសាទខុសច្បាប់៦ឈុតរួមជាមួយនឹងត្រីជាច្រើនគីឡូផងនោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងដកហូតបាន ដោយឡែកជនបង្កគេចខ្លួនបាត់អស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញនេះបានធ្វើឡើងក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះជីវាំង និងកម្លាំងសង្កាត់កំពង់ប្រហុក បានចុះប្រតិបត្តិការនាព្រឹកថ្ងៃទី២២ ខែមេសា នៅចំណុចក្រឡុកសារ៉ាយ ក៏ប្រទះឃើញជនសង្ស័យមួយក្រុមកំពុងប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ពេលដែលជនសង្ស័យទាំងនេះក្រឡេកឃើញសមត្ថកិច្ចក៏នាំគ្នារត់គេចខ្លួនបាត់អស់នៅសល់តែវត្ថុតាងនៅនឹងកន្លែង។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននោះរួមមាន កាណូតស្មាច់មានបំពាក់ម៉ាស៊ីន ៤ គ្រឿង ដុំអាំងវ៉ិចទ័រ ៦ គ្រឿង អាគុយ៤០អំពែរ ៦គ្រឿង ដងឆក់ ៦គូ និងត្រីចំនួន ៣០គីឡូក្រាម។

បច្ចុប្បន្ននេះវត្ថុតាងទាំងអស់សមត្ថកិច្ចបានរក្សាទុកនៅសង្កាត់ជលផលកំពង់ប្រហុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយកំបាំងមុខពីជនល្មើស៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម