Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក លួចបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ក្រុមមន្ត្រីអាមេរិកបញ្ជាក់ថា ប្រទេសអ៊ុយក្រែន បានប្រើប្រាស់រួចទៅហើយនូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលសហរដ្ឋអាមេរិកផ្តល់ឲ្យដោយសម្ងាត់ ដើម្បីទុកប្រឆាំងការវាយលុករបស់កងកម្លាំងរុស្ស៊ី។

(រូបថត៖ កងទ័ពអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី២៤ខែមេសា, សព្វាវុធ​ទាំង​នោះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយតម្លៃ ៣០០​លាន​ដុល្លារ ដែល​អនុម័ត​ដោយលោក​ប្រធានាធិបតី​ ចូ បៃដិន កាលពីខែ​មីនា ហើយទើបទៅដល់​ក្នុង​ខែ​នេះ ខណៈមីស៊ីលរយៈចម្ងាយ៣០០គីឡូម៉ែត្រប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ម្តងរួចមកហើយ ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី នៅតំបន់គ្រីមៀ។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel អះអាងថា “ខ្ញុំអាចបញ្ជាក់បានថា សហរដ្ឋអាមេរិកពិតជាផ្តល់មីស៊ីល ATACMS ឲ្យអ៊ុយក្រែន តាមបញ្ជាផ្ទាល់របស់លោកប្រធានាធិបតីមែន ប៉ុន្តែសហរដ្ឋអាមេរិក មិនប្រកាសរឿងនេះឡើយពីដំបូង ដើម្បីរក្សាសន្តិសុខប្រតិបត្តិការសម្រាប់អ៊ុយក្រែន តាមសំណើរបស់ពួកគេ”។

លោក Vedant Patel (រូបថត៖ Youtube)

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកមិនបានបញ្ជាក់ច្បាស់ឡើយថាតើមីស៊ីលចំនួនប៉ុន្មាន ដែលត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនដោយសម្ងាត់ ប៉ុន្តែទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន គ្រោងបញ្ជូនទៅបន្ថែមទៀត។

ព័ត៌មានអំពីការលួចបញ្ជូលមីស៊ីលទៅឲ្យទីក្រុងកៀវនេះ កើតឡើងបន្ទាប់ពីរដ្ឋសភាអាមេរិក យល់ព្រមផ្តល់ជំនួយ ៦១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន។

(រូបថត៖ AP)

វិក្កយបត្រនេះ ត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។

គិតត្រឹមពេលនេះ រដ្ឋបាល​លោក បៃដិន ​បានជួយ​អ៊ុយក្រែនអស់ទឹកប្រាក់១១៣ពាន់​លាន​ដុល្លារហើយ ហើយដោយសារតែជំនួយថ្មីៗត្រូវជាប់ស្អិត បណ្តាលឲ្យទីក្រុងកៀវ ប្រឈមនឹងកង្វះខាតគ្រាប់រំសេវ ឈានដល់ការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយរដ្ឋសភាអាមេរិកអនុម័តជំនួយ លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែន នឹងឈ្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម